ជីវិតកម្សាន្ដ
តម្លៃគ្រឿងអលង្ការដែល Lisa ពាក់ចូលរួមកម្មវិធី Bvlgari Aurora Awards ពិតជាមិនធម្មតា
Lisa សមាជិកក្រុម BLACKPINK ដែលជាទូតសុឆន្ទៈនៃម៉ាកយីហោ Bvlgari បានធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងសំលៀកបំពាក់ និងគ្រឿងអលង្ការតម្លៃរាប់ម៉ឺនដុល្លារដែលនាងពាក់ចូលរួមក្នុងកម្មវិធី Bvlgari Aurora Awards ធ្វើឡើងក្នុងទីក្រុងសេអ៊ូល។

រ៉ូបដែល Lisa ពាក់ដើរនៅលើកម្រាលព្រំក្រហមនៅក្នុងកម្មវិធីនេះ គឺមកពីម៉ាកយីហោ Vivian Westwood ដែលផលិតចេញពីប្រភេទក្រណាត់ស្បៃ និងកប្បាសក្នុងតម្លៃកប់ក្ដោង។
ដោយឡែកពាក់ព័ន្ធនឹងគ្រឿងអលង្ការវិញ តារាស្រីរូបនេះបានពាក់មាស និងពេជ្ររបស់ម៉ាកយីហោ Bvlgari ដែលមានតម្លៃសរុបរហូតដល់ ៥៩៥,០០០ ដុល្លារ ។ ក្នុងនោះនាងពាក់ខ្សែ ក ម៉ាក Serpenti តម្លៃ ៣០ ម៉ឺនដុល្លារ និងខ្សែដៃ Serpenti Bracelet តម្លៃ ២៩៥,០០០ ដុល្លារអាមេរិក។

សម្រាប់កម្មវិធីនេះដែរ Lisa បានចូលរួមក្នុងនាមជាវាគ្មិនម្នាក់ប៉ុណ្ណោះ ប៉ុន្តែនាងក៏បានចូលរូមឧបត្ថមប្រាក់ចំនួន ១០ លានវ៉ុន (ប្រហែល ៧,០០០ ដុល្លារ) ដល់កម្មវិធីផងដែរដើម្បីគាំទ្រដល់អង្គការបំពានលើកុមារនៅជុំវិញពិភពលោក ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖អ្នកគាំទ្រ BTS ខឹងសម្បាយ៉ាងខ្លាំង ក្រោយឃើញមួករបស់ Jungkook ក្នុងវេបសាយលក់របស់ជជុះ
ចុចអាន៖តួរឿង “Squid Game” ទម្លាក់ Kim Soo Hyun ក្ដោបយកតំណែង តារាប្រុសស៊ីថ្លៃខ្ពស់បំផុត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


