ជីវិតកម្សាន្ដ
អ្នកគាំទ្រ BTS ខឹងសម្បាយ៉ាងខ្លាំង ក្រោយឃើញមួករបស់ Jungkook ក្នុងវេបសាយលក់របស់ជជុះ
នៅពេលថ្មីៗនេះគេហទំព័រលក់របស់ជជុះនៅប្រទេសកូរ៉េខាងត្បូង ទទួលបានទាំងការចាប់អារម្មណ៍ និង
រិះគន់ខ្លាំង ពីសំណាក់អ្នកគាំទ្រ BTS បន្ទាប់ពីមន្ត្រីរាជការម្នាក់បានដាក់លក់មួករបស់ Jungkook ក្នុង
តម្លៃ ១០ លានវ៉ុន (ជាង ៧ ពាន់ដុល្លារអាមេរិក) ។

ពាក់ព័ន្ធនឹងរឿងរ៉ាវនេះដែរ មន្ត្រីរាជការខាងលើបានអះអាងថា នេះពិតជាមួករបស់ Jungkook នៃសមាជិកក្រុម BTS មែន ។ Jungkook បានភ្លេចមួកនេះនៅការិយាល័យអន្តោប្រវេសន៍ បន្ទាប់ពីរូបគេមកធ្វើលិខិតឆ្លងដែន ។
ស្របពេលជាមួយគ្នានេះ អ្នកគាំទ្រ Jungkook ភាគច្រើនបានសម្ដែងការខឹងសម្បាចំពោះមន្ត្រីរាជការដែលបានលក់មួកមួយនេះក្នុងតម្លៃខ្ពស់ពេក និងបញ្ចេញមតិជាច្រើនថា “វាជាទង្វើបោកប្រាស់” ខណៈអ្នកខ្លះទៀតនិយាយថា “តើនេះជាទង្វើរខុសច្បាប់ដែរឬទេ នៅពេលដែលអ្នករើសបានរបស់អ្នកដទៃហើយមិនយកឲ្យម្ចាស់គេ តែបែរជាដាក់លក់ទៅវិញនោះ” ។

យ៉ាងណាមិញ បន្ទាប់មានការរិះគន់បែបនេះហើយ មន្ត្រីរាជការខាងក្រសួងការបរទេសកម្នាក់នេះបានចេញមកបកស្រាយទៅវិញថា ដោយសារតែមិនមាននរណាម្នាក់មកទាមទារមួកនេះទៅវិញក្នុងរយៈពេល ៦ ខែមកហើយ ទើបឥឡូវនេះមានការដាក់លក់មួករបស់ Jung kook នៅលើគេហទំព័រលក់របស់ជជុះ ៕
ប្រែសម្រួលដោយ ៖ នាងតូច
ចុចអាន៖អតីតតួឯកស្រីរឿង “ស្ដេចកំប្លែងទិនហ្វី” បំបែកកំណត់ត្រា រកចំណូលរាប់លានពីការ live លក់ទំនិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


