Connect with us

ព័ត៌មានជាតិ

ក្រុមព្រះសុរិយា នឹងរៀបចំការបញ្ចាំងភាពយន្ត ៤រឿងរបស់ព្រះនរោត្តម សីហនុ ដើម្បីតបស្នងព្រះគុណ ដែលទ្រង់លះបង់ដើម្បីជាតិ

បានផុស

នៅ

ក្រុមព្រះសុរិយា នឹងរៀបចំកម្មវិធី “មួយម៉ឺនអាល័យលើកទី៦” ក្រោមប្រធានបទ ថ្វាយព្រះរាជអាល័យ និងរំលឹកខួប១០០ព្រះវស្សារបស់សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រមទាំងមានចាក់បញ្ចាំងខ្សែភាពយន្តដែលជាស្នាព្រះហស្ថដ៏អស្ចារ្យ៤រឿងរបស់ទ្រង់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី “មួយម៉ឺនអាល័យលើកទី៦” នឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ គឺនៅថ្ងៃពុធ ទី០២ ដល់ថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ វេលាម៉ោង ៨ព្រឹក ដល់ម៉ោង៨យប់ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។

កម្មវិធីនេះប្រារព្ធឡើង ដើម្បីតបស្នងព្រះគុណរបស់សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានលះបង់គ្រប់បែបយ៉ាង និងទាមទារស្វែងរកយុត្តិធម៌គ្រប់វិស័យ ដើម្បីទទួលបានឯករាជ្យជូនប្រជាជនទាំងមូល។ ក្នុងនោះ វិស័យខែ្សភាពយន្តខ្មែរ ត្រូវបានគេចាត់ទុកថាជា “សិល្បៈទី៧នៃកម្ពុជា” ដែលមានព្រះអង្គជាចលករដ៏សំខាន់បំផុត ដែលធ្វើឲ្យវិស័យភាពយន្តខ្មែរមានគុណភាព និងមានភាពល្បីល្បាញ ទូទាំងប្រទេស និងនៅលើឆាកអន្តរជាតិ។

ក្រុមព្រះសុរិយា បានរៀបចំគ្រោងនឹងបញ្ចាំងខ្សែភាពយន្តរបស់ព្រះអង្គចំនួន៤រឿង គឺ រឿងព្រៃប្រសិទ្ធិ៍ ផលិតនៅឆ្នាំ១៩៦៧ រឿងឆាយាលើអង្គរ ផលិតនៅឆ្នាំ១៩៦៨  រឿសន្ធិប្រកាស ផលិតនៅឆ្នាំ១៩៦៩ និងរឿងផ្កាកុលាបនៃភ្នំបូកគោ ផលិតនៅឆ្នាំ១៩៦៩។ មិនត្រឹមតែបញ្ចាំងភាពយន្តប៉ុណ្ណោះទេ ក៏មានការប្រគំតន្រ្តី “រាជសង្គមនិយមខ្មែរ” ដែលប្លែក និងអស្ចារ្យ ដើម្បីរំលឹកឡើងវិញនូវបទចម្រៀងក្នុងសម័យសង្គមរាស្រ្តនិយម ដែលត្រូវបានបាត់បង់ដោយសាររបបខ្មែរក្រហមទៀតផង។

សូមបញ្ជាក់ថា កម្មវិធីមួយនេះ ​ក៏ត្រូវបានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ប្រទានព្រះរាជទ្រព្យ ចំនួន $១,០០០។ រីឯ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានឧបត្ថម្ភថវិកា ចំនួន១០លានរៀល ជូនដល់កម្មវិធីផងដែរ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ នាទីutes មុន

ក្រសួងសុខាភិបាល ដាក់ឱ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដាជាតិ សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីក បែបប្រជាសាស្ត្រ

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

បាញ់កម្ពុជាមុនហើយ ស្រាប់តែថៃប្រកាសបិទសាលារៀនតាមព្រំដែនទាំងអស់

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ឥណ្ឌូណេស៊ីអនុញ្ញាតឱ្យផ្ទេរទិន្នន័យផ្ទាល់ខ្លួនទៅអាមេរិក​ ជាផ្នែកមួយនៃការចរចាពន្ធ

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

អតីត​សមាជិក​ព្រឹទ្ធសភា​ ដៀលចំៗថា ថៃពុករលួយតាំងពីរឿងក្ដី Tangmo និងកូនសិស្សទាហាន

ព័ត៌មានជាតិ៥៩ នាទីutes មុន

ភាគីថៃបិទច្រកធំ តូចទាំងស្រុងនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោយមានការផ្ទុះអាវុធនៅតំបន់ប្រាសាទតាមាន់ធំ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ ប្រើលេសចំនួន២ ដើម្បីបញ្ជូនកម្លាំងបន្ថែមមកកាន់តំបន់រសើបនៅព្រំដែនជាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដើម្បីតែមហិច្ឆតាចង់បានទឹកដីខ្មែរ កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុន មិនខ្វល់ទុក្ខលំបាកប្រជាជនខ្លួន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​​​​កង​ទ័ពអ៊ុយក្រែនបាត់​បង់​យន្តហោះ​ចម្បាំង​បារាំង​​«Dassault Mirage 2000»​ លើក​ដំបូង​​​​ ​​​​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

Sokha Hotels

ព័ត៌មានពេញនិយម