ព័ត៌មានជាតិ
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង អញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័កក្នុងស្រុកព្រំដែនកម្ពុជា-ថៃ នាខេត្តបាត់ដំបង
បន្ទាប់ពីដំណើរបេសកកម្មយ៉ាងបន្ទាន់មួយនៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២១ក្នុងខេត្តបន្ទាយមានជ័យដើម្បីពិនិត្យលើស្ថានភាពវិវឌ្ឍនៃជំងឺកូវីត១៩បន្ទាប់ពីរកឃើញវិជ្ជមានមេរោគកូវីត១៩លើពលករខ្មែរដែលទើបត្រឡប់ពីប្រទេសថៃ នៅថ្ងៃដដែលនារសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២១លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានដឹកនាំក្រុមប្រតិភូក្រសួង បានបន្តចុះត្រួតពិនិត្យមើលការរៀបចំដំណើរការក្នុងមណ្ឌលចត្តាឡីស័កនៅតាមបណ្តាស្រុក ក្នុងខេត្តបាត់ដំបងដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃផងដែរ ដើម្បីឆ្លើយតបលើដំណើរការសេវាសុខាភិបាលនៃមណ្ឌលចត្តាឡីស័កកម្រឹត១ និងកម្រឹត២ក្នុងខេត្តបាត់ដំបង។

ក្នុងដំណើរបេសសកម្មជាបន្ទាន់របស់លោករដ្ឋមន្ត្រីនិងប្រតិភូនេះ ធ្វើឡើងបន្ទប់ពីរកឃើញវិជ្ជមានមេរោគកូវីដ១៩ លើពលករខ្មែរចំណាកស្រុកដែលទើបវិលត្រឡប់មកពីប្រទេសថៃចូលទឹកដីខេត្តបាត់ដំបង នៃប្រទេសកម្ពុជាវិញនៅតាមមណ្ឌលចត្តាឡីស័កក្នុងខេត្តបាត់ដំបងនិងតាមបណ្តាខេត្តមួយចំនួនដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ។
ក្នុងដំណើរបេសកកម្មចុះពិនិត្យតាមទីតាំងចត្តាឡីស័ករបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលនេះដែរលោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងមន្ត្រីពាក់ពាន់ជាច្រើនក៏បានអញ្ជើញចុះអមដំណើរផងដែរ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក៏បានបញ្ជូនក្រុមគ្រូពេទ្យជំនាញមួយចំនួនមកពីមន្ទីរពេទ្យខ្មែរសូវៀត និងក្រុមRRIមកជួយតាមមណ្ឌលចត្តាឡីស័ក ដើម្បីជួយអន្តរាគមន៍ពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ដល់ពលករដែលកំពុងប្រឈមនិងជំងឺកូវីដ១៩ផងដែរ។
លោក ងួន រតនះ អភិបាលខេត្ត កន្លងមកក៏បានចុះពង្រឹងសមត្ថកិច្ចតាមបន្ទាត់ព្រំដែនផងដែរក្រោយពីរយៈពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាក៏បានដាក់បទបញ្ជាឲ្យអាជ្ញាធរខេត្តជាប់ព្រំដែនថៃត្រូវគ្រប់គ្រងលំហូរពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ ត្រូវពិនិត្យទៅលើសុខភាពឲ្យបានគ្រប់គ្នានឹងហ្មត់ចត់បំផុត រួមជាមួយការធ្វើតេស្តសំណាក និងត្រូវធ្វើចត្តាឡីស័កឲ្យគ្រប់១៤ថ្ងៃទៅតាមគោលការណ៍ជាចាំបាច់ដើម្បីការពារការឆ្លងរាលដាលនៅក្នុងប្រទេសកម្ពុជា។

មន្ត្រីនៃមន្ទីរពេទ្យខេត្តបានអោយដឹងដែរថា គិតត្រឹមថ្ងៃទី០១ខែមករា ឆ្នាំ២០២១ពលករមកពីប្រទេសថៃចូលតាមច្រកព្រំដែនខេត្ត និងក្រៅខេត្តទាំងអស់សរុប១៥៦៨នាក់បានយកសំណាកសរុប១២៣៨នាក់ ហើយបានទទួលលទ្ធផលអវិជ្ជាមានចំនួន១០៣៥នាក់ និងលទ្ធផលវិជ្ជាមានចំនួន៤នាក់ផងដែរ៕
អត្ថបទ ៖ សៅ សារិទ្ធ





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


