ជីវិតកម្សាន្ដ
Tono បង្ហាញចំនួនទឹកប្រាក់បរិច្ចាគដែលទទួលបានពីសប្បុរសជន ក្នុងថ្ងៃបញ្ចប់បេសកកម្ម
បេសកកម្ម “One Man & The River” របស់តារាសម្ដែង Tono Phakin ដែលធ្វើឡើងដើម្បីរៃអង្គាសប្រាក់ជួយមន្ទីរពេទ្យ ត្រូវបានបញ្ចប់កាលពីម្សិលមិញនេះ ខណៈចំនួនទឹកប្រាក់ទទួលបានពីសប្បុរសជននានា កើនឡើងដល់ជិត ៧០លានបាត។ នេះបើតាមសារបង្ហោះនៅលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួនរបស់ Tono ។

បេសកកម្មហែលឆ្លងទន្លេមេគង្គចម្ងាយ ១៥គីឡូម៉ែត្រ របស់ Tono Phakin បានចាប់ផ្ដើមនៅពីថ្ងៃទី ២២-២៤ ខែតុលា ឆ្នាំ២០២២ ដែលវាត្រូវបានធ្វើឡើងដើម្បីប្រមូលថវិកាជួយទិញបរិក្ខាពេទ្យថៃ-ឡាវ ហើយក្នុងរយៈពេល ៣ថ្ងៃនេះ Tono ទទួលបានប្រាក់បរិច្ចាគចំនួន ៦៨,១៤៣,១៣៦បាត (ប្រហែល ១,៧៧៩,០០០ដុល្លារអាមេរិក)។


ពេលនេះទោះបីជាបេសកកម្មបានបញ្ចប់ទៅហើយក្ដី ប៉ុន្តែ Tono នៅតែអំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគបន្ថែមទៀតដើម្បីយកប្រាក់ទៅជួយទ្រទ្រង់មន្ទីរពេទ្យឱ្យកាន់តែមានដំណើរការល្អ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ មិនទាន់ឡើងប្រកួតវគ្គផ្ដាច់ព្រ័ត្រផង បវរកញ្ញា Engfa ឈ្នះពានរង្វាន់មួយបាត់
ចុចអាន៖ ខ្សែកពេជ្រ ដែល Chompoo ពាក់ចូលរួមពិធីជប់លៀងម្សិលមិញ តម្លៃកប់ក្ដោង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


