ជីវិតកម្សាន្ដ
មូលហេតុពីរគត់នាំឱ្យ Matthew ក្លាយជាពិធីករកម្មវិធី MGI ៣ឆ្នាំជាប់គ្នា
ប្រិយមិត្តនិយមតាមដានកម្មវិធី Miss Grand International មុខជាស្គាល់ច្បាស់ពិធីកររូបសង្ហា និងសម្បូរវោហារសព្ទ Matthew Dean ដែលតែងធ្វើឱ្យកម្មវិធីប្រកួតសម្រស់មួយនេះមានភាពរស់រវើកទ្វេឡើងដោយសារវត្តមានរបស់លោក។

ក្នុងរយៈពេល ៣ឆ្នាំជាប់គ្នានេះ ពោលគឺកំឡុងឆ្នាំ២០២០-២០២២ ពិធីករទូរទស្សន៍ និងតារាសម្ដែងថៃ Matthew Dean មានឱកាសក្ដោបបានតំណែងជាពិធីករកម្មវិធីលំដាប់អន្តរជាតិ Miss Grand International ដែលអំឡុងពេលបំពេញតួនាទីលោកទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន ព្រមទាំងការស្រឡាញ់ចូលចិត្តពីបេក្ខភាពបវរកញ្ញាគ្រប់ជំនាន់ផងដែរ។

លើសពីរូបរាងស្រស់សង្ហា តារាវ័យ ៤៤ឆ្នាំរូបនេះ ជាតារាប្រុសដែលចេះប្រើភាសាអង់គ្លេសបានយ៉ាងស្ទាត់ មិនថាការទំនាក់ទំនង និងការបញ្ចេញសំឡេងនោះទេ។ មូលហេតុនេះ លោកត្រូវបានស្ថាប័ន MGI ជ្រើសរើសជាពិធីករអត្ថាធិប្បាយក្នុងវគ្គផ្ដាច់ព្រ័ត្ររហូតដល់ ៣ឆ្នាំជាប់ៗគ្នា។ មិនតែប៉ុណ្ណោះ ប៉ាប៉ាកូន៣រូបនេះ ចេះក្លែមពាក្យសម្ដីជាមួយបេក្ខភាពបវរកញ្ញា គណៈកម្មការ និងទស្សនិកជន ធ្វើឱ្យបរិយាកាសមានភាពសប្បាយរីករាយ ហើយបទពិសោធន៍ជាពិធីកររយៈពេល ៣ឆ្នាំកន្លងមក លោកមិនធ្លាប់សាងកំហុសនោះទេ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្រោយរកឃើញម្ចាស់មកុដ គណនីផ្លូវការទាំងពីររបស់ Miss Grand International បាត់អ្នក Follow ត្រឹមមួយយប់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


