Connect with us

កីឡា

កម្ពុជា​​ឡើង​​កម្រិត​​៣​​ប្រចាំ​​អាស៊ីនៅ​ Davis Cup ចុះ​ ឥណ្ឌូនេស៊ី​​ ថៃ​ វៀតណាម​ កំពុង​ស្ថិត​នៅ​​កម្រិត​ណា?

បានផុស

នៅ

កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រុម​កីឡា​វាយ​កូន​បាល់​ជម្រើស​ជាតិ​​កម្ពុជា​​បាន​ឡើង​ទៅ​​កម្រិត​៣​ប្រចាំ​តំបន់​អាស៊ី/អូសេអានី (Asia/Oceania III) សម្រាប់​ឆ្នាំ​២០២៣ បន្ទាប់​ពី​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​កម្រិត​៤ Asia/Oceania VI ឆ្នាំ​២០២២ នៃ​ព្រឹត្តិការណ៍​ប្រកួត​វាយកូន​បាល់​ពិភព​លោក Davis Cup នៅ​ប្រទេស​បារ៉ែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សម្រេច​បាន​គោល​ដៅដ៏​សំខាន់​មួយ​នេះ​គឺ​ជា​កម្លាំង​ជំរុញ​ទឹក​ចិត្ត​ដ៏​សំខាន់​សម្រាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដែល​កំពុង​ត្រៀម​ខ្លួន​​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ហើយ​សហព័ន្ធ​សង្ឃឹម​ទទួល​បាន​មេដាយ​។

យ៉ាង​ណា បើ​ក្រឡេក​មើល​គូ​ប្រជែង​​ក្នុង​តំបន់​អាស៊ាន​សម្រាប់​ស៊ីហ្គេម ​ឆ្នាំ​​២០២៣​ ខាង​មុខ​នេះ កម្ពុជា​ពិត​ជា​ពិបាក​ក្នុង​ការ​​ទទួល​បាន​មេដាយ​ណាស់។ ក្រុម​វាយ​កូន​បាល់​ជម្រើស​ជាតិ​ ឥណ្ឌូនេស៊ី ថៃ ​វៀតណាម ម៉ាឡេស៊ី និង​ហ្វីលីពីន​ កំពុង​ស្ថិត​នៅ​កម្រិត​ខ្ពស់​ក្នុង​ព្រឹត្តិការណ៍​វាយកូន​បាល់​ពិភព​លោក Davis Cup។ ក្រុម​ទាំង​នេះ​​មាន​បទ​ពិសោធ​​ច្រើន​ក្នុង​ការ​ប្រកួត​ជា​មួយ​ក្រុម​ប្រទេស​ខ្លាំង​ទូទាំង​ពិភព​លោក។

ឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី បាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Davis Cup ច្រើន​ឆ្នាំ​មក​ហើយ។ បច្ចុប្បន្ន​ក្រុម​នេះ​កំពុង​លេងក្នុង​កម្រិត​ II ដែល​​ជា​កម្រិត​​ប្រកួត​ទូទាំង​ពិភព​លោក​​ពោល​គឺ​​មិន​ប្រកួត​ប្រជែង​​ក្នុង​តំបន់​អាស៊ី/អូសេអានី​​ទៀតឡើយ។ ចំណាត់​ថ្នាក់​​ពិភព​លោក ឥណ្ឌូនេស៊ី លេខ៦២ ក្នុង​ចំណោម​១៥១​ប្រទេស និង​លេខ១២​ប្រចាំ​អាស៊ី/អូសេអានី។

វៀតណាម

វៀតណាម ​បាន​ចូល​រួម​ប្រកួត Davis Cup រាប់​ឆ្នាំ​មក​ហើយ ហើយ​​ឆ្នាំ​២០២២​នេះ​​បាន​ឡើង​ទៅ​កាន់​កម្រិត II វិញ​ បន្ទាប់​ពី​ធ្វើ​បាន​ល្អ​​ក្នុង​កម្រិត III។ វៀតណាម ស្ថិត​នៅ​ចំណាត់​ថ្នាក់​ពិភព​លោកលេខ​៦៨ និងលេខ​១៣​ប្រចាំ​​អាស៊ី/អូសេអានី។

ថៃ

ថៃ​បាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​​ Davis Cup ច្រើន​ឆ្នាំ​មក​ហើយ។ ពួក​គេ​មាន​បទ​ពិសោធ​លេង​ជា​មួយ​ក្រុម​​ខ្លាំង​ៗ​លើ​លោក​ច្រើន​ណាស់។ បច្ចុប្បន្ន​ថៃ​កំពុង​លេង​កម្រិត II ទូទាំង​ពិភព​លោក។ ចំណាត់​ថ្នាក់​ពិភព​លោក​ថៃ​លេខ​៧២ និង​លេខ​១៥​ប្រចាំអាស៊ី/អូសេអានី​។

ជា​មួយ​គ្នា​នេះ ម៉ាឡេស៊ី និង​ហ្វីលីពីន ​ក៏​មាន​កម្រិត​​នៅ​លើ​ក្រុម​កម្ពុជា​ដែរ​ក្នុង Davis Cup។ ចំណែក សិង្ហបុរី ព្រុយណេ និងមីយ៉ានម៉ាស្ថិត​នៅ​ក្រោម​កម្ពុជា។

ក្រឡេក​មើល ស៊ីហ្គេម លើក​ទី​៣១ នៅ​វៀតណាម​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០២២​នេះ កីឡាវាយ​កូន​បាល់​មាន៧​វិញ្ញាសា ក្នុង​នោះ​ថៃ​ឈ្នះ​មេដាយ​មាស​ច្រើន​ជាង​គេ​គឺ​ដល់​ទៅ​៤​គ្រឿង ខណៈ​វៀតណាម ហ្វីលីពីន និង​ឥណ្ឌូនេស៊ី ឈ្នះ​មេដាយ​មាស​ម្នាក់​១​គ្រឿង​ដូច​គ្នា ហើយ​ម៉ាឡេស៊ី​ឈ្នះ​​​សំរឹទ្ធ​២ និង​ឡាវ​ឈ្នះ​សំរឹទ្ធ​១៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២៦ នាទីutes មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៤៤ នាទីutes មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម២ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៣ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៣ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ១០ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម