KPT+
បច្ចេកវិទ្យា និងការផ្លាស់ប្តូរសេដ្ឋកិច្ច កំពុងគម្រាមយកទីផ្សាររបស់ DHL
DHL បានរាតត្បាតលើទីផ្សារអន្តរជាតិពេញមួយទសវត្សឆ្នាំ ៧០ ដោយបន្ថែមទិសដៅនៅអឺរ៉ុបក្នុងឆ្នាំ ១៩៧៤ ទៅមជ្ឈឹមបូព៌ាក្នុងឆ្នាំ ១៩៧៦ ទៅអាមេរិកឡាទីននៅឆ្នាំ ១៩៧៧ និងអាហ្វ្រិកនៅឆ្នាំ ១៩៧៨ ។

នៅឆ្នាំ ១៩៨១ DHL បានចារប្រវត្តិនៃការជញ្ជូនតាមផ្លូវអាកាស ជាង១០ លានកញ្ចប់ រវាងទីក្រុងចំនួន ២៦៨ និងរកចំណូលបានប្រមាណជា ១០០ លានដុល្លារអាមេរិក។
នៅឆ្នាំ ១៩៨៣ DHL បានប៉ាន់ប្រមាណថា ខ្លួនបានដឹកសម្ភារៈធនាគារចំនួន ៨០ ភាគរយដែលធ្វើដំណើរដោយអ្នកនាំសំបុត្រពីអឺរ៉ុបទៅសហរដ្ឋអាមេរិក។ ហើយសេវាកម្មនេះបានញាំងឱ្យប្រាក់ចំណូលរបសគេកើនឡើងដល់ប្រមាណជា ៦០០ លានដុល្លារក្នុងឆ្នាំដដែល។ នៅឆ្នាំ១៩៩៨ ក្រុមហ៊ុនអាល្លឺម៉ង់មួយឈ្មោះ Deutsche Post បានទិញភាគហ៊ុនធំរបស់ DHL ហើយឈានដល់ទិញយកទំាងស្រុងនៅខែធ្នូឆ្នាំ ២០០២។

ចង់បង្កើតម៉ាកសញ្ញាខ្លួនឯង កុំរំលងវីដេអូនេះ៖
DHL ជាក្រុមហ៊ុនដឹកជញ្ចូនអាល្លឺម៉ង់ ក៏ជាក្រុមហ៊ុនឈានមុខគេបង្អស់មួយ លើសេវាកម្មដឹកជញ្ចូនជាអន្តរជាតិនៅទូទំាងពិភពលោកដោយមានមូលដ្ឋាននៅជាង ២២០ ប្រទេសនិងបញ្ជូនប្រមាណជាង ១ពាន់លានកញ្ចប់បញ្ញើជារៀងរាល់ឆ្នាំ មិនថាតាមសមុទ្រនិងផ្លវអាកាស។ សព្វថ្ងៃនេះ DHL អ៊ិចប្រេស បានពង្រីកម៉ាកយីហោខ្លួនក្នុងកិច្ចសហប្រតិបត្តិការកាន់តែធំឡើងដោយប្រើឈ្មោះអង្គភាពអាជីវកម្មចំណុះនានា មានដូចជា DHL Global Forwarding និង DHL Chain Supply Chain ។ល។

លទ្ធផលហិរញ្ញវត្ថុរបស់ DHL អ៊ិចប្រេសត្រូវបានគេដឹងថា ហោចណាស់ក៏ទទួលបាន ប្រាក់ចំណូលជិតម្ភៃពាន់លានអ៊ឺរ៉ូជារៀងរាល់ឆ្នាំ៕
អត្ថបទ៖ ចម្រើន តារា
ចុចអាន៖ ទម្រាំមកដល់ចំណុចកំពូល តើ Starbucks ឆ្លងកាត់ឧបសគ្គអ្វីខ្លះ?
-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


