Connect with us

ព័ត៌មានអន្ដរជាតិ

៣ ប្រទេសនៅ អាស៊ី ជួបហេតុការណ៍សោកសង្រេង ស្លាប់មនុស្សច្រើននាក់

បានផុស

នៅ

ប្រទេសនៅតំបន់អាស៊ីចំនួន ៣ ដូចជា កូរ៉េខាងត្បូង ឥណ្ឌា និងហ្វីលីពីន កាលពីពេលថ្មីៗនេះបានជួបនូវហេតុការណ៍ ក៏ដូចជាសោកនាដកម្មផ្សេងៗគ្នាដែលបានសម្លាប់មនុស្សជាច្រើននាក់ ។

កូរ៉េខាងត្បូង

ឧបទ្ទវហេតុជាន់គ្នាស្លាប់នៅតំបន់ Itaewon ក្នុងរដ្ឋធានីសេអ៊ូល អំឡុងពេលការប្រារព្ធពិធីបុណ្យ Halloween កាលពីយប់ថ្ងៃសៅរ៍ បណ្ដាលឲ្យមនុស្ស ១៥៥ នាក់ស្លាប់ និង ១៤៩ នាក់រងរបួស ក្នុងនោះ ៣៣ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈក្នុងចំណោមអ្នកស្លាប់ មាន ៩៨ នាក់ជាស្ត្រី និង ៥៦ នាក់ជាបុរស ។

ទន្ទឹមនោះ ជនរងគ្រោះភាគច្រើនមានវ័យក្មេង ពោលជាង ១០០ នាក់ក្នុងចំណោមពួកគេគឺមានអាយុជាង ២០ ឆ្នាំ និង ៣០ នាក់មានអាយុលើសពី ៣០ ឆ្នាំ ខណៈក្មេងជំទង់ ១១ នាក់បានស្លាប់ ។

បន្ថែមពីនេះ ជនបរទេស ២៦ នាក់ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះផងដែរ ដោយក្នុងនោះមានជនជាតិអ៊ីរ៉ង់ ៥ នាក់, ចិន ៤ នាក់, រុស្ស៊ី ៤ នាក់, អាមេរិក ២ នាក់, ជប៉ុន ២ នាក់ និងម្នាក់ៗមកពីប្រទេសបារាំង អូស្ត្រាលី ន័រវេស អូទ្រីស វៀតណាម ថៃ កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន និងស្រីលង្កា ។

ឧបទ្ទវហេតុដែលបណ្ដាលឲ្យមនុស្សស្លាប់ច្រើនបែបនេះ ដោយសារតែមនុស្សប្រហែល ១០ ម៉ឺននាក់បានទៅលេងតំបន់ Itaewon ដែលជាសង្កាត់ដ៏ពេញនិយមបំផុតមួយក្នុងទីក្រុងសេអ៊ូល ដើម្បីប្រារព្ធពិធីបុណ្យ Halloween ពោលជាលើកដំបូងនៅក្នុងរយៈពេល ៣ ឆ្នាំ បន្ទាប់ពីប្រទេសកូរ៉េខាងត្បូងបានដកការរឹតត្បិតពាក់ព័ន្ធជំងឺកូវីដ ១៩ ។

ឥណ្ឌា

មនុស្សចំនួន ១៤១ នាក់បានស្លាប់ បន្ទាប់ពីស្ពានថ្មើរជើងមួយដែលជាប្រភេទស្ពានយោលខ្សែកាពបានដាច់នៅរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ បន្ទាប់ពីដើរអបអរនៅថ្ងៃឈប់សម្រាកពិធីបុណ្យ Diwali ។

មនុស្សយ៉ាងហោច ១៩ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែរបួសធ្ងន់ធ្ងរ ហើយមកទល់ពេលនេះ មនុស្ស ១៧៧ នាក់ត្រូវបានជួយសង្គ្រោះ ។ ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីស្ពានផ្ទុកមនុស្សលើសចំណុះ ពោលមានមនុស្សរហូតដល់ ៥០០ នាក់រួមទាំងកុមារផងដែរ ។

ស្ពានដែលមានអាយុកាលជាង ១៤០ ឆ្នាំហើយនោះត្រូវបានសាងសង់ឡើងនៅឯទន្លេ Machhu ក្នុងទីក្រុង Morbi និងត្រូវបានបិទអស់រយៈពេល ២ ឆ្នាំមកហើយ ប៉ុន្តែបានបើកដំណើរការឡើងវិញ បន្ទាប់ពីការជួសជុលកាលពីពេលថ្មីៗនេះ ។

ហ្វីលីពីន

អាជ្ញាធរហ្វីលីពីនបាននិយាយថា ព្យុះត្រូពិក Nalgae បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៩៨ នាក់ និង ៦៣ នាក់កំពុងបាត់ខ្លួន ។

ព្យុះនេះបានបណ្ដាលឲ្យមានទឹកជំនន់នៅកន្លែងជាច្រើន និងបានបោកបក់ឆ្លងកាត់កោះជាច្រើនផងដែររបស់ហ្វីលីពីនកាលពីចុងសប្ដាហ៍ ដោយធ្វើឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈខេត្ត Maguindanao នៅលើកោះ Mindanao ភាគខាងត្បូង បានរងការខូចខាតជាបន្តបន្ទាប់ពីទឹកជំនន់ និងការរអិលបាក់ដីភ្លាមៗ ។

បច្ចុប្បន្នព្យុះ Nalgae បានផ្លាស់ទីចេញពីប្រទេសហ្វីលីពីនហើយទៅកាន់សមុទ្រចិនខាងត្បូង ប៉ុន្តែព្យុះត្រូពិចថ្មីមួយទៀតត្រូវបានអ្នកជំនាញព្យាករណ៍ថា នឹងសាយភាយពីលើផ្ទៃទឹកភាគខាងកើតរបស់ហ្វីលីពីន ហើយនឹងខិតជិតមកដល់ប្រទេសនេះឆាប់ៗនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ សោកនាដកម្ម រត់ជាន់គ្នាសម្លាប់មនុស្សច្រើនបំផុត នៅ ៣ ទសវត្សរ៍ចុងក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៥ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម