Connect with us

KPT+

សោកនាដកម្ម រត់ជាន់គ្នាសម្លាប់មនុស្សច្រើនបំផុត នៅ ៣ ទសវត្សរ៍ចុងក្រោយ

បានផុស

នៅ

ពិភពលោក បានសម្តែងក្តីសោកសៅចំពោះហេតុការណ៍រត់ជាន់គ្នានៅប្រទេសកូរ៉េខាងត្បូង​ ដែលបានសម្លាប់មនុស្សជាង១០០នាក់ និងច្រើននាក់ទៀតរងរបួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកចូលរួមពិធីបុណ្យ Halloween បានប្រមូលផ្តុំគ្នានៅលើផ្លូវដ៏តូចចង្អៀតក្នុងតំបន់ Itaewon ហើយក៏មានការរត់ជាប់គ្នា បណ្តាលឲ្យមនុស្សស្លាប់ចំនួន១៥៤នាក់។

ទោះបីជាយ៉ាងណាក៏ដោយ ក្រៅពីហេតុការណ៍នេះ ពិភពលោក ធ្លាប់ជួបប្រទះការរត់ជាន់គ្នាជាច្រើនលើក ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់បាត់បងជីវិត។

ខាងក្រោមនេះ គឺជាហេតុការណ៍រត់ជាន់គ្នា សម្លាប់មនុស្សច្រើនបំផុត ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ៖

ខែមេសា ឆ្នាំ១៩៨៩៖ មនុស្សចំនួន៩៦នាក់ ត្រូវបានសម្លាប់ និងយ៉ាងតិច២០០នាក់រងរបួស ក្នុងគ្រោះមហន្តរាយកីឡាដ៏អាក្រក់បំផុតរបស់ចក្រភពអង់គ្លេស បន្ទាប់ពីហ្វូងមនុស្សរត់ជាន់គ្នាអំឡុងការប្រកួតពានរង្វាន់ English F.A. Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Hillsborough ក្នុងទីក្រុង Sheffield។

ខែកក្កដា ឆ្នាំ១៩៩០៖ នៅខាងក្នុងផ្លូវរូងក្រោមដី al-Muaissem របស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅជិតទីក្រុងដ៏បរិសុទ្ធ Mecca, អ្នកធ្វើធម្មយាត្រា ១៤២៦នាក់បានរត់ជាន់គ្នាស្លាប់ អំឡុងពេលពិធីបុណ្យ Eid al-Adha។

ខែឧសភា១៩៩៤៖ ការរត់ជាន់គ្នានៅជិតស្ពាន Jamarat ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត អំឡុងធម្មយាត្រា Haj បានសម្លាប់មនុស្សចំនួន២៧០នាក់។

ខែមេសា ឆ្នាំ១៩៩៨៖ អ្នកធ្វើធម្មយាត្រាមូស្លីម១១៩នាក់ បានរត់ជាន់គ្នាស្លាប់ អំឡុងធម្មយាត្រា Haj នៅប្រទេសអារ៉ាប៊ីសាអូឌីត។

ខែឧសភា ឆ្នាំ២០០១៖ នៅប្រទេសហ្គាណា មនុស្សយ៉ាងតិច១២៦នាក់បានស្លាប់ ក្នុងការរត់ជាន់គ្នានៅកីឡដ្ឋានបាល់ទាត់ដ៏ធំរបស់ទីក្រុង Accra គ្រាដែលប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើអ្នកគាំទ្រដែលផ្ទុះកុបកម្ម។

ខែកុម្ភៈ ឆ្នាំ២០០៤៖ ការរត់ជាន់គ្នា បានសម្លាប់អ្នកធ្វើធម្មយាត្រាមូស្លីមចំនួន២៥១ នាក់នៅ ប្រទេសអារ៉ាប៊ីសាអូឌីតជិតស្ពាន Jamarat។

ខែមករា ឆ្នាំ២០០៥៖ អ្នកធ្វើធម្មយាត្រាហិណ្ឌូ ២៦៥នាក់បានស្លាប់​ ក្នុងការរត់ជាន់គ្នានៅជិតប្រាសាទដាច់ស្រយាលមួយក្នុងរដ្ឋ Maharashtra របស់ប្រទេសឥណ្ឌា។

ខែសីហា ឆ្នាំ២០០៥៖ មនុស្សចំនួន ១០០៥នាក់បានស្លាប់នៅក្នុងប្រទេសអ៊ីរ៉ាក់ ពេលដែលអ្នកកាន់និកាយស៊ីអ៊ីត រត់ជាន់គ្នាពីលើស្ពានឆ្លងទន្លេ Tigris ក្នុងទីក្រុង បាកដាដ ដោយសារភ័យស្លន់ស្លោបន្ទាប់ពីមានពាក្យចចាមអារ៉ាមថា មានអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងហ្វូងមនុស្ស។

ខែមករា ឆ្នាំ២០០៦៖ អ្នកធ្វើធម្មយាត្រាមូស្លីម ៣៦២នាក់ បានរត់ជាន់គ្នាស្លាប់នៅច្រកចូលខាងកើតនៃស្ពាន Jamarat ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

ខែសីហា ឆ្នាំ២០០៨៖ ពាក្យចចាមអារ៉ាមអំពីការរអិលបាក់ដី បានបង្កឲ្យមានការរត់ជាន់គ្នានៅប្រាសាទ Naina Devi ក្នុងរដ្ឋ Himachal Pradesh នៃប្រទេសឥណ្ឌា។ មនុស្ស​យ៉ាងតិច​១៤៥​នាក់​បាន​ស្លាប់ និង​ជាង​១០០​នាក់​រង​របួស។

ខែកញ្ញា ឆ្នាំ២០០៨៖ នៅប្រទេសឥណ្ឌា មនុស្សចំនួន១៤៧នាក់បានស្លាប់ ក្នុងការរត់ជាន់គ្នានៅប្រាសាទ Chamunda ជិតទីក្រុងប្រវត្តិសាស្ត្រភាគខាងលិច Jodhpur។

ខែវិច្ឆិកា ឆ្នាំ២០១០៖ ការរត់ជាន់គ្នាលើស្ពានកោះពេជ្រ ក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា បានសម្លាប់មនុស្សយ៉ាងតិច៣៥០នាក់ នៅថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក។ តួលេខនេះគឺចុះផ្សាយដោយគេហទំព័រ Daily Mail។

ខែតុលា ឆ្នាំ២០១៣៖ អ្នកកាន់សាសនាដែលឆ្លងកាត់ស្ពានបេតុងដ៏វែងឆ្ពោះទៅកាន់ប្រាសាទមួយក្នុងរដ្ឋ Madhya Pradesh ភាគកណ្តាលប្រទេសឥណ្ឌា មានការភ័យស្លន់ស្លោនៅពេលផ្នែកនៃស្ពានបានបាក់ ដោយបង្កឲ្យមានការរត់ជាន់គ្នា សម្លាប់មនុស្សចំនួន១១៥នាក់។

ខែកញ្ញា ឆ្នាំ២០១៥៖ អ្នកធ្វើធម្មយាត្រាមូស្លីម៧១៧នាក់បានស្លាប់ និង ៨៦៣នាក់រងរបួស ក្នុងការរត់ជាន់គ្នា នៅឯធម្មយាត្រា Haj ប្រទេសអារ៉ាប៊ីសាអូឌីត។

ខែតុលា ឆ្នាំ២០២២៖ ការរត់ជាន់គ្នានៅកីឡដ្ឋានបាល់ទាត់ក្នុងប្រទេសឥណ្ឌូណេស៊ី បានឆក់យកជីវិតមនុស្សយ៉ាងតិច ១២៥នាក់ និងរបួសជាង៣២០នាក់ បន្ទាប់ពីប៉ូលិស ព្យាយាមបង្ក្រាបអំពើហិង្សានៅលើទីលាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ លម្អិតអំពីហេតុការណ៍រត់ជាន់គ្នានៅ កូរ៉េខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម