ជីវិតកម្សាន្ដ
អ្នកគាំទ្រភ្ញាក់ផ្អើល គូស្នេហ៍ Justin-Hailey ទម្លាយដំណឹង ស្វាគមន៍សមាជិកថ្មី
តារាចម្រៀង Justin Bieber និងតារាម៉ូដែល Hailey Bieber បានប្រកាសដំណឹងល្អលើអ៊ីនធឺណិត ស្វាគមន៍សមាជិកថ្មី ខណៈហ្វេនៗផ្អើលព្រាត។

យ៉ាងណាមិញ កាលពីថ្ងៃទី៣១ តុលា នៃថ្ងៃពិធីបុណ្យ Halloween តារាចម្រៀងហូលីវូដរូបនេះ បានបង្ហោះរូបភាពភរិយាដែលតុបតែងមុខខ្មោច Halloween ជាមួយនឹងការបង្ហាញខ្លួនសមាជិកថ្មី “Piggy Lou Bieber” ជាឆ្កែពូជដូចនឹងកូនប្រុសទីមួយ Oscar។ បើមើលតាមរូបភាព Justin Bieber ឱបឆ្កែ មើលទៅពិតជាគួរឲ្យស្រលាញ់ និងកក់ក្ដៅជាខ្លាំង។

ទន្ទឹមនោះដែរ អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិថា ពួកគេពិតជាចង់ឃើញគូស្នេហ៍ Justin Bieber និង Hailey Bieber មានកូនពិតៗណាស់។ ម៉្យាងទៀត អ្នកទាំងពីររៀបការនិងរស់នៅជាប្ដីប្រពន្ធបាន៤ឆ្នាំមកហើយ ប៉ុន្តែមិនទាន់មានសញ្ញាល្អ អំពីដំណឹងនៃការមានផ្ទៃពោះរបស់ពួកគេនៅឡើយទេ៕






ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Taylor Swift បំបែកកំណត់ត្រាពិភពលោកជាថ្មី ម្ដងទៀត ជាមួយអាល់ប៊ុម Midnights
ចុចអាន៖អាល់ប៊ុម Midnights របស់ Taylor Swift បង្កើតប្រវត្តិសាស្ត្រមិនធ្លាប់មាន លើ Billboard Hot 100
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


