ជីវិតកម្សាន្ដ
Taylor Swift បំបែកកំណត់ត្រាពិភពលោកជាថ្មី ម្ដងទៀត ជាមួយអាល់ប៊ុម Midnights
អាល់ប៊ុមចម្រៀង “Midnights” របស់ Taylor Swift បានចេញផ្សាយនៅថ្ងៃទី ២១ ខែតុលា ខណៈវាបំបែកកំណត់ត្រា និងវាយលុកយ៉ាងរហ័សលើវេទិកាតន្ត្រីឌីជីថលដ៏ធំបំផុតនៅលើពិភពលោក ។

ខណៈពេលដែលអាល់ប៊ុម “Midnights” ត្រូវបានចេញផ្សាយនៅលើ Spotify ដែលជាមាតិកាធំបំផុតរបស់ពិភពលោកមិនបានពីរបីនាទី មានអ្នកចូលស្តាប់យ៉ាងច្រើនលើសលុប ដែលធ្វើឲ្យអាល់ប៊ុមនេះ ទទួលបានអ្នកស្ទ្រីមចំនួន ១៨៥ លានដងក្នុងរយៈពេល ២៤ ម៉ោងដំបូងនៃការចេញផ្សាយនៅលើ Spotify ។
ជាមួយនឹងសមិទ្ធផលនេះ Taylor Swift បានវ៉ាដាច់អាល់ប៊ុម “Certified Lover Boy” របស់តារារ៉េប Drake ដែលមានអ្នកស្ទ្រីមចំនួន១៥៣ លានដងនៅតារាងអាល់ប៊ុមកំពូលទាំង ១០ ហើយក៏ជាលើកទីមួយ ហើយដែលតារាចម្រៀងស្រីទទួលបានកំណត់ត្រានេះ។

ទន្ទឹមគ្នានេះអាល់ប៊ុម “Midnights” ក៏បានបំបែកឯតទគ្គកម្មសម្រាប់ចំនួនស្ទ្រីមច្រើនបំផុតនៅថ្ងៃចេញផ្សាញដំបូងត្រឹមរយៈពេលខ្លីនៅក្នុងសហរដ្ឋអាមេរិក ដែលមានចំនួន ៨៨ លានដង។ មិនត្រឹមតែប៉ុណ្ណឹង អាល់ប៊ុមរបស់ Taylor Swift បានក្លាយជាអាល់ប៊ុមរបស់សិល្បករស្រីដែលមានចំនួនស្ទ្រីមប្រចាំសប្តាហ៍ច្រើនជាងគេនៅលើពិភពលោកក្នុងឆ្នាំ ២០២២។ លើសពីនេះ ចំនួនអាល់ប៊ុម “Renaissance” របស់ Beyoncé ( ដែលមានអ្នកស្ទ្រីមចំនួន ១៧២ លានដង ក្នុងរយៈមួយសប្តាហ៍ ) និងអាល់ប៊ុម “Born Pink” របស់ Blackpink ( ដែលមានអ្នកស្ទ្រីមចំនួន១៧០.៨លានដងក្នុងរយៈមួយសប្តាហ៍ ) ។
ក្រៅពីនេះ បទចម្រៀងចំនួន ៥ បទនៅក្នុងអាល់ប៊ុម “Midnights” រួមមាន “Anti-hero”, “Lavender Haze”, “Snow On the Beach”, “Maroon” និង “You’re On Your Own” បានជាប់ Top 5 ក្នុងតារាង ដែលពេញនិយមបំផុតនៅលើ Spotify។

យ៉ាងណាមិញមិនត្រឹមតែ Spotify ប៉ុណ្ណោះទេ Taylor Swift ក៏បានវាយលុកនៅលើវេទិកាស្ទ្រីមសំខាន់ៗ ជាច្រើនទៀតដូចជា Apple Music, iTunes, Amazon Music ជាដើម៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Brooke Shields ធ្លាប់ថតឲ្យទស្សនាវដ្ដី Playboy រហូតក្លាយជាតារាល្បីល្បាញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


