សន្តិសុខសង្គម
ករណីព្រះសង្ឃមានបញ្ហាសុខភាពនៅវត្តខ្នាចរមាស៨៧អង្គបណ្តាលមកពីជំងឺផ្តាសាយ
ករណីព្រះសង្ឃចំនួន៨៧អង្គមានបញ្ហាសុខភាពក្តៅព្រះកាយខ្លាំងគង់នៅក្នុងវត្តខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង
កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ គឺបណ្តាលមកពីជំងឺផ្តាសាយធម្មតាមិនមែនមកពីជំងឺគ្រុនឈាម ឬជំងឺកូវីដ១៩នោះទេ។

បើតាមលោកវេជ្ជបណ្ឌិត លី សូវវ៉ាន់ ទីប្រឹក្សាអមក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ថា កាលពីម្សិលមិញក្រុមការងារមន្ទីរសុខាភិបាល និងស្រុកប្រតិបត្តិថ្មគោលបានចុះពិនិត្យ ធ្វើអន្តរាគមន៍ឆ្លើយតប និងអប់រំសុខភាពទូទៅចំពោះព្រះសង្ឃគង់នៅវត្តខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ចំនួន៨៧អង្គ ដែលក្នុងនោះព្រះសង្ឃមានរោគសញ្ញាចំនួន២៨អង្គ បានធ្វើតេស្តកូវីដ-១៩ហើយ លទ្ធផលអវិជ្ជមានទាំងអស់។

លោកវេជ្ជបណ្ឌិតបានបន្តថា ចំណែកព្រះ២១អង្គត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកថ្មគោល ដោយសង្ស័យគ្រុនឈាម
និងករណីរលាកបំពង់ក ហើយលទ្ធផលមិនមានជំងឺគ្រុនឈាមទេ គឺជាជំងឺផ្តាសាយធម្មតាហើយគ្រូពេទ្យបានប្រគេនថ្នាំសម្រាប់ព្យាបាល និងបានចុះអប់រំផ្សព្វផ្សាយពីវិធានការការពារជំងឺគ្រុនឈាមក៏ដូចជាជំងឺផ្តាសាយដល់ព្រះសង្ឃរួចរាល់ហើយដែរ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានសន្និដ្ឋានថា ករណីព្រះសង្ឃមានបញ្ហាសុខភាពទាំងនោះមានអវិជ្ជមានជំងឺកូវីដ១៩ និងមិនមានឆ្លងជំងឺគ្រុនឈាមដែរតែមានឆ្លងជំងឺផ្តាសាយដោយសារការផ្លាស់ប្តូរអាកាសធាតុ។ ដូចនេះសូមប្រជាពលរដ្ឋក៏ដូចជាព្រះសង្ឃត្រូវរួមគ្នាបង្ការជំងឺផ្តាសាយទាំងអស់គ្នានៅក្នុងរដូវធ្លាក់ខ្យល់ដែលមានអាកាសធាតុចុះត្រជាក់វានឹងងាយធ្វើឱ្យកើតជំងឺផ្តាសាយពិសេសកុមារនិងមនុស្សមានវ័យចំណាស់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


