ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន អង្វរសុំអាវុធពី អាមេរិក ដើម្បីព្យាយាមបង្កជម្លោះរវាង រុស្ស៊ី-ណាតូ
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov បាននិយាយកាលពីថ្ងៃសុក្រថា អ៊ុយក្រែនកំពុងព្យាយាមបង្កជម្លោះយោធាដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ ។

លោក Antonov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាមេរិក Newsweek ថា “អាជ្ញាធរអ៊ុយក្រែនមិនត្រឹមតែកំពុងអង្វរទីក្រុងវ៉ាស៊ីនតោន ឲ្យផ្តល់ជំនួយផ្នែកយោធាបន្ថែមទៀតប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងព្យាយាមបង្កឲ្យមានការប៉ះទង្គិចគ្នាដោយផ្ទាល់ផ្នែកយោធារវាងសហព័ន្ធរុស្ស៊ី និងអង្គការណាតូ” ។
ដោយអត្ថាធិប្បាយអំពីឧប្បត្តិហេតុធ្លាក់មីស៊ីលកាលពីថ្ងៃអង្គារនៅប្រទេសប៉ូឡូញដែលបានសម្លាប់ជនជាតិប៉ូឡូញ ២ នាក់នោះ, លោក Antonov បាននិយាយថា “បញ្ហានេះបន្តធ្វើឲ្យមានការឆ្លើយតបយ៉ាងសំខាន់ពីសំណាក់សហរដ្ឋអាមេរិក” ។

លោក Antonov បញ្ជាក់ថា “ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីសហរដ្ឋអាមេរិក ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការមិនមែនរដ្ឋាភិបាល បន្តបញ្ចេញសំឡេងមួយឃ្លាថា “រុស្ស៊ីត្រូវបានស្តីបន្ទោសចំពោះអ្វីៗគ្រប់យ៉ាង” ។ បច្ចុប្បន្នភាគីអាមេរិកងាកទៅរកវិធីសាស្រ្តបែបនេះ បើទោះជារដ្ឋាភិបាលទីក្រុងកៀវបានទទួលស្គាល់ជាសាធារណៈថា ខ្លួនពិតជាបានបាញ់មីស៊ីល និងការស្លាប់របស់ជនស៊ីវិលប៉ូឡូញក៏ដោយ” ។
ជាចុងក្រោយលោកឯកអគ្គរដ្ឋទូតបានបន្ថែមថា “ការប៉ុនប៉ងមិនសមហេតុផលរបស់អាមេរិកដើម្បីស្តីបន្ទោសលើប្រទេសរុស្ស៊ីចំពោះឧប្បត្តិហេតុធ្លាក់មីស៊ីលនេះ អាចត្រឹមតែជាការលួងចិត្តដល់រដ្ឋាភិបាលទីក្រុងកៀវប៉ុណ្ណោះ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី ចោទ អ៊ុយក្រែន ថាបានប្រហារជីវិតអ្នកទោសសង្គ្រាមយ៉ាងឃោរឃៅ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


