ព័ត៌មានអន្ដរជាតិ
ប្រមុខការពារជាតិ អាស៊ាន ចេញសេចក្ដីប្រកាសរួម ឲ្យមានកិច្ចសហប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៩ និងអាស៊ាន-បូក (ADMM-Plus) បានអនុម័តសេចក្ដីប្រកាសរួមមួយ អំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការ និងប្រកាន់ខ្ជាប់នូវច្បាប់ដែនសមុទ្រធម្មតា ជាពិសេសភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង ។

សេចក្ដីប្រកាសរួមនេះធ្វើឡើង ក្រោមប្រមុខការពារជាតិមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe បន្ទាប់ពីបញ្ចប់កិច្ចប្រជុំដែលរៀបចំឡើងនៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ។
ប្រមុខការពារជាតិទាំងអស់បានពិភាក្សាគ្នាអំពីបញ្ហាជុំវិញសមុទ្រចិនខាងត្បូង ដែលចិនបាននិងកំពុងបង្កើនសកម្មភាពដែនសមុទ្ររបស់ខ្លួន ខណៈប្រទេសវៀតណាម និងហ្វីលីពីន គឺជាភាគីជម្លោះដែនទឹកមួយនេះជាមួយចិន ។

ទន្ទឹមនោះ សេចក្តីប្រកាសនេះក៏បញ្ជាក់សារជាថ្មីផងដែរ អំពីសារៈសំខាន់នៃការលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ ហើយក៏សង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ភាពស្អិតរមួតក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយផងដែរ ។
ស្របពេលជាមួយគ្នានេះ សេចក្ដីប្រកាសរួមនោះក៏យោងទៅលើភាពតានតឹងដែលកំពុងកើនឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi កាលពីពេលកន្លងមកផងដែរ ។

គួរបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៩ និងអាស៊ាន-បូក (ADMM-Plus) បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើរការអស់រយៈពេល ៣ ថ្ងៃកន្លងមក គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ តើលោក ពូទីន អវត្តមានក្នុងកិច្ចប្រជុំកំពូលនៅតំបន់ អាស៊ាន ចំនួនប៉ុន្មានហើយ?
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


