សន្តិសុខសង្គម
អាជ្ញាធរស្រុកមណ្ឌលសីមាកំពុងកែលម្អសោភ័ណគល់ស្ពានកោះកុងគ្រាមិនទាន់មានភាពទាក់ទាញ
អាជ្ញាធរស្រុកមណ្ឌលសីមាកំពុងរៀបចំកែលម្អលើកកម្ពស់សោភ័ណភាពចំណុចគល់ស្ពានកោះកុងត្រើយខាងលិច ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង គ្រាមិនទាន់មានភាពទាក់ទាញល្អពីអ្នកទេសចរ។

លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមាបានឱ្យដឹងនៅថ្ងៃទី ២៨ ខែវិច្ឆិកានេះថា ការដំឡើងជាស្លាកសញ្ញា «ស្រុកមណ្ឌលសីមា សូមស្វាគមន៍» លាយឡំនឹងការធ្វើសួនច្បារដាំផ្កាស្រស់ៗនេះ ក្នុងគោលបំណងដើម្បីពញាក់អារម្មណ៍ដល់អ្នកទេសចរគ្រប់ទិសទីបានថា ពួកគាត់បានមកដល់មូលដ្ឋានស្រុកមណ្ឌលសីមាហើយ។
លោកអភិបាលស្រុកបន្ថែមថា ក្រោយដឹងថាបានមកដល់ទឹកដីស្រុកមណ្ឌលសីមា ពួកគាត់អាចថតរូបទុកជាអនុស្សាវរីយ៍បានផងដែរ គ្រាចំណុចគល់ស្ពានកោះកុងត្រើយខាងលិចនៅមិនទាន់រៀបចំបានស្អាតល្អគួរឱ្យទាក់ទាញខាងផ្នែកបរិស្ថាន និងការពារថែរក្សាសណ្តាប់ធ្នាប់សន្តិសុខ។ ពេលរាត្រីក៏ដំឡើងភ្លើងពណ៌លើអក្សរ «ស្រុកមណ្ឌលសីមា សូមស្វាគមន៍»បន្ថែមឱ្យកាន់តែទាក់ទាញ។

ក្រៅពីរៀបចំកែលម្អបរិស្ថានសោភ័ណនៅគល់ស្ពានកោះកុងនេះហើយ រដ្ឋបាលស្រុក និងក្រុមការងារ បន្តដាំដុះផ្កាបន្ថែមទៀតនៅតាមគន្លងដើមឈើលើកំណាត់ផ្លូវជាតិលេខ៤៨ ចាក់ធ្វើផ្លូវចូលរមណីយដ្ឋានទីលានទាត់សីឃុនឆាងឃុនផែន និងជួសជុលអំពូលភ្លើងដែលដាច់ងងឹតលើផ្លូវជាតិលេខ៤៨រហូតដល់រមណីយដ្ឋានកោះយ៉។
ស្រុកមណ្ឌលសីមា ជាស្រុកមួយក្នុងចំណោមក្រុងស្រុកនៅក្នុងខេត្តកោះកុង ស្រុកមណ្ឌលសីមា ក៏មានសក្តានុពលខ្លាំងណាស់ដែលវិស័យទេសចរណ៍ សេដ្ឋកិច្ចពាណិជ្ជកម្ម បរិស្ថានធនធានធម្មជាតិ និងធនធានជលផល ដោយស្ទើរតែពលរដ្ឋ និងអ្នកទេសចរគ្រប់គ្នាបានដឹង និងស្គាល់។

ពលរដ្ឋ និងអ្នកទេសចរអាចទៅលេងកម្សាន្តបានតាមរមណីយដ្ឋានមានដូចជា៖ រមណីយដ្ឋានឆ្នេរប៉ាក់ខ្លង រមណីយដ្ឋានព្រៃកោងកាងពាមក្រសោប ទឹកធ្លាក់ទួលគគីរ ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម វត្តសមុទ្ធារាមជំនឿបារមីលោកតាមឺក ចម្ការទុរេន និងសាវម៉ាវ របស់ពលរដ្ឋជាដើម៕

អត្ថបទៈសិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


