ជីវិតកម្សាន្ដ
តារាស្រី K pop ជនជាតិថៃ ៣ រូប គ្រងឈុតប្រពៃណីបង្ហាញពិភពលោក
នៅបច្ចុប្បន្នមានតារា K pop ជាច្រើនដែលមានដើមកំណើតមកពីប្រទេសថៃ ហើយភាគច្រើនពួកគេបានពាំនាំយកវប្បធម៌របស់ខ្លួននៅលើឆាក ដោយក្នុងនោះមានសមាជិកក្រុម K POP ខ្លះ ជាជនជាតិថៃ បានតុបតែងសំលៀកបំពាក់ប្រពៃណីថៃ ដើម្បីផ្សព្វផ្សាយវប្បធម៌ថៃផងដែរ។
ខាងក្រោមនេះ គឺជា តារាស្រី Kpop ជនជាតិថៃ បីរូប គ្រងឈុតប្រពៃណីថៃនិងឆក់យកបេះដូងអ្នកគាំទ្រ៖
១ Minnie សមាជិក (G)I-DLE

Minnie ធ្លាប់ស្លៀកសំលៀកបំពាក់ប្រពៃណីមួយឈ្មោះថា Chut Thai ដែលច្នៃចេញពីក្រណាត់ពណ៌ ក្រហមបង្កប់ជាមួយពណ៌មាស ដោយឈុតសំលៀកបំពាក់នេះបានបញ្ចេញនូវភាពថ្លៃថ្នូរ និងប្រណិតភាពនៅក្នុងសម្លៀកបំពាក់ប្រពៃណីថៃយ៉ាងពិតប្រាកដ។
២ Lisa សមាជិក BLACKPINK

Lisa គឺជាតារាម្នាក់ទៀតដែលផ្សព្វផ្សាយវប្បធម៌ថៃយ៉ាងសកម្មក្នុងវិស័យ Kpop នៅក្នុង MV ចម្រៀងទោលរបស់នាង “LALISA” ដោយនាងប្រើលប្រាស់ឈុត Sabai ជាមួយនឹងមកុដបែបប្រពៃណីថៃ ដែលជាការលាយបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃភាពប្រណិត។
៣ Sorn អតីតសមាជិក CLC

Sorn ក៏បានទាក់ទាញការចាប់អារម្មណ៍ចំពោះការស្លៀកពាក់ឈុតប្រពៃណីថៃ នៅពេលដែលនាងទទួលបានពានរង្វាន់ Filial Piety ឆ្នើមប្រចាំឆ្នាំ ២០១៨ ពីម្ចាស់ក្សត្រីថៃ Soamsavali ជាពិសេសជាមួយនឹងភាពស្រទន់ ទន់ភ្លន់នៃឈុតធ្វើឲ្យជនជាតិថៃចាប់អារម្មណ៍នាងខ្លាំង៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖J-Hope សមាជិក BTS បង្ហាញការគាំទ្រដល់ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េ ក្រោយប្រកួតចាញ់ ហ្គាណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


