ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ រំភើបស្រក់ទឹកភ្នែក ខណៈគុនល្បុក្កតោ ចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីអង្គការយូណេស្កូ
តារាសម្ដែង និងជាគ្រូបង្ហាត់គុនល្បុក្កតោកញ្ញា ពេជ្រ ចរណៃ សម្ដែងអារម្មណ៍រំភើបខ្លាំងរហូតស្រក់ទឹកភ្នែក បន្ទាប់ពី“គុនល្បុក្កតោ” ត្រូវបានចុះក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

តារាស្រីដែលតែងលេចមុខយ៉ាងសកម្មក្នុងការចូលរួមផ្សព្វផ្សាយបង្ហាញ“គុនល្បុក្កតោ”ខ្មែរ កញ្ញា ពេជ្រ ចរណៃ បានប្រាប់កម្ពុជាថ្មីឲ្យដឹងទាំងអារម្មណ៍រំភើបដូច្នេះថា តើបងប្អូនទាំងអស់គ្នាដឹងទេថា អារម្មណ៍មួយដែលបំណងប្រាថ្នាដ៏ធំបំផុតសម្រាប់ការខិតខំប្រឹងប្រែងរយៈពេល ៧ ទៅ ៨ ឆ្នាំ ទទួលបានជោគជ័យ មានអារម្មណ៍យ៉ាងណា?។ ចរណៃ សង្កត់ធ្ងន់ថា គ្រាន់តែឮដំណឹងច្បាស់ការថា”ល្បុក្កតោ” បានចូលក្នុងបញ្ជីអរូបីរបស់អង្គការយូណេស្កូភ្លាម ខ្ញុំបានធូរពីជំងឺទាំងដៃនៅព្យួរសេរ៉ូមបានប្រហែល ៣០ ភាគរយទៅហើយ។

តារាស្រី ពេជ្រ ចរណៃ បានបន្តទៀតថា ទឹកភ្នែកខ្ញុំហូរស្របពេលដែលខ្ញុំកំពុងរំភើបត្រេកអរ(អារម្មណ៍មួយនេះបងប្អូនដឹងហើយ)។ រឿងអារម្មណ៍នេះពិតជាពិបាកបរិយាយណាស់ ដឹងត្រឹមថាមានក្ដីសុខ។ សមិទ្ធផលនេះគឺបានមកពីថ្នាក់ដឹកនាំជួយខ្នះខ្នែង និងពុកម៉ែបងប្អូនទាំងអស់គ្នាដែលជួយលើកទឹកចិត្តគាំទ្រ ហើយអ្វីដែលពិសេសគឺលោកគ្រូតា និងបងប្អូនអ្នកហាត់គុនល្បុក្កតោទាំងអស់ ដែលខិតខំហ្វឹកហាត់ និងផ្សព្វផ្សាយ ហើយក៏មានការរួមចំណែកពីសំណាក់បងប្អូនខាងសារព័ត៌មានផងដែរ និយាយរួមបានមកពីប្រជាជនខ្មែរទាំងអស់គ្នា។

សូមបញ្ជាក់ដែរថា នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈស្ដីពីការចុះគុនល្បុក្កតោក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិរបស់អង្គការយូណេស្កូ បានឲ្យ ដឹងថា កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅក្នុងកិច្ចប្រជុំលើកទី ១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូដែលប្រារព្ធធ្វើនៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក បានអនុម័តយល់ព្រមចុះគុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ តាមសេចក្ដីសម្រេច 17.COM7..។

ការចុះបញ្ជី”គុនល្បុក្កតោក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ គឺជាជោគជ័យ និងមោទកភាពជាតិដ៏ធំធេងថ្មីមួយទៀតដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ក្នុងការការពារ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបី ដែលងាយប្រឈមនឹងបាត់បង់៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


