កីឡា
នេះ៦គូប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ World Cup រីឯ២គូទៀតសម្រេចយប់នេះ
ការប្រកួតសន្សំពិន្ទុក្នុងពូលជើងឯកពិភពលោក FIFA World Cup រកឃើញចំនួន១៤ក្រុមហើយឡើងវគ្គ១៦ក្រុមចុងក្រោយ ដូច្នេះនៅសល់តែ២ក្រុមទៀតប៉ុណ្ណោះដែលនឹងរកឃើញនៅយប់ថ្ងៃទី២ ខែធ្នូនេះ។

ក្រុមដែលឡើងវគ្គ១៦ក្រុមចុងក្រោយមាន ហុល្លង់ សេណេហ្គាល់ អង់គ្លេស សហរដ្ឋអាមេរិក អាហ្សង់ទីន ប៉ូឡូញ បារាំង អូស្ត្រាលី ជប៉ុន អេស្ប៉ាញ ម៉ារ៉ុក ក្រូអាត ប្រេស៊ីល និងព័រទុយហ្គាល់។ ជាមួយគ្នានេះក៏រកឃើញក្រុមប៉ះគ្នានៅវគ្គ១៦ក្រុមចុងក្រោយពោលគឺវគ្គឈ្នះឡើង ចាញ់ធ្លាក់ចំនួន៦គូដែរគឺ៖
- ហុល្លង់ vs សហរដ្ឋអាមេរិក ប្រកួតថ្ងៃទី៣ ធ្នូ
- អាហ្សង់ទីន vs អូស្ត្រាលី ប្រកួតថ្ងៃទី៣ ធ្នូ
- បារាំង vs ប៉ូឡូញ ប្រកួតថ្ងៃទី៤ ធ្នូ
- អង់គ្លេស vs សេណេហ្គាល់ ប្រកួតថ្ងៃទី៤ ធ្នូ
- ជប៉ុន vs ក្រូអាត ប្រកួតថ្ងៃទី៥ ធ្នូ
- ម៉ារ៉ុក vs អេស្ប៉ាញ ប្រកួតថ្ងៃទី៦ ធ្នូ
- ប្រេស៊ីល vs ?
- ព័រទុយហ្គាល់ vs ?
អ្វីដែលគួរឲ្យសោកស្តាយបំផុតគឺក្រុមខ្លាំងលើលោក បែលហ្ស៊ិក និង អាល្លឺម៉ង់ បានធ្លាក់បាត់ទៅហើយ បន្ទាប់ពីក្រុមទាំងពីរធ្វើមិនបានល្អនៅវគ្គសំពិន្ទុក្នុងពូល។ ជប៉ុន និងអូស្ត្រាលីបានក្លាយជាក្រុមអាស៊ី២ឡើងវគ្គ១៦ក្រុមចុងក្រោយ។

រហូតដល់ពេលនេះបានប្រកួតចំនួន៤៤លើក ក្នុងនោះគ្រាប់បាល់បានកើតឡើងចំនួន១០៩គ្រាប់ ខណៈមានកីឡាករ៥នាក់រកបានម្នាក់៣គ្រាប់។ ចំណែកអ្នកគាំទ្រសរុបចំនួន២លាន ២សែននាក់ ហើយជាមធ្យមក្នុង១ប្រកួតមានអ្នកគាំទ្រជាង៥ម៉ឺននាក់៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


