កីឡា
ចូលរួមសាទរ ភ្នំពេញក្រោន ឈ្នះជើងឯកលីគកំពូលកម្ពុជា២០២២
ក្រុមបាល់ទាត់ភ្នំពេញក្រោនបានគ្រងជើងឯកខេមបូឌានព្រីមៀរលីគរដូវកាលឆ្នាំ២០២២ បន្ទាប់ពីបានយកឈ្នះលើបឹងកេតដោយលទ្ធផលតដៃមិនបាន ៥-០ ក្នុងការប្រកួតចុងក្រោយនាល្ងាចថ្ងៃសៅរ៍ ទី៣ ខែធ្នូនេះ។
ការប្រកួតនេះ ភ្នំពេញក្រោនពិតជាធ្វើបានល្អមែនទែន ទោះបីជាមានគ្រាប់បាល់នាំមុខហើយក៏នៅតែសម្រុកយ៉ាងខ្លាំងទាំងវគ្គទី១ និងវគ្គ២។ សម្រាប់៥គ្រាប់របស់ភ្នំពេញក្រោនរកបានដោយខ្សែបម្រើកណ្តាលសញ្ជាតិជប៉ុន Yudai Ogawa នៅនាទី១៦, ខ្សែប្រយុទ្ធសញ្ជាតិអាហ្វហ្គានីស្ថាន Fareed Sadat រកបាន២គ្រាប់នាទី១៨ និងនាទី៦៦, ខ្សែបម្រើប្រយុទ្ធវ័យក្មេងរបស់កម្ពុជា លឹម ពិសុទ្ធ រកបាន១គ្រាប់នៅនាទី៣២ និងគ្រាប់ទី៥រកបានដោយកីឡាករសញ្ជាតិអ៊ុយក្រែន Valeriy Hryshyn នៅនាទី៨៥។
ចំពោះលឹម ពិសុទ្ធ បានក្លាយជាកីឡាករកម្ពុជារកគ្រាប់បាល់បានច្រើនជាងគេគឺ១១គ្រាប់ ខណៈម្ចាស់ស្បែកជើងមាសបានទៅកីឡាករខ្សែប្រយុទ្ធសញ្ជាតិកាណាដារបស់ព្រះខ័នរាជស្វាយរៀង Marcus Haber រកបាន២៥គ្រាប់។

ភ្នំពេញក្រោនធ្វើបានយ៉ាងល្អឥតខ្ចោះក្នុងមួយរយៈពេលចុងក្រោយពោលគឺប្រហែលជា៩ប្រកួតចុងក្រោយមិនដែលចាញ់សោះ។ កាលពីដើមរដូវកាលក្រុមការពារតំណែងជើងឯកមួយនេះធ្វើមិនបានល្អទេដោយធ្លាក់ទៅចំណាត់ថ្នាក់លេខ៧ក្នុងចំណោម៨ក្រុម ប៉ុន្តែចាប់តាំងពីចូលពាក់កណ្តាលជុំទី២មក ភ្នំពេញក្រោន ធ្វើល្អជាបណ្តើរៗរហូតឈរលើកំពូលតារាង និងឈ្នះជើងឯកតែម្តង។
នេះជាការឈ្នះជើងឯកខេមបូឌាលីគលើកទី៨របស់ភ្នំពេញក្រោន និងការពារតំណែងជើងឯកឆ្នាំចាស់បានសម្រេច។ សម្រាប់៧លើកកន្លងមក ភ្នំពេញក្រោនបានឈ្នះនៅឆ្នាំ២០០២ ២០០៨ ២០១០ ២០១១ ២០១៤ ២០១៥ និង២០២១៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន