សន្តិសុខសង្គម
ដុតកម្ទេចចោលរថយន្ដកែច្នៃ ០២ គ្រឿង លួចដឹកឈើនៅខេត្តក្រចេះ
រថយន្តសាំយ៉ុងកែច្នៃ ២ គ្រឿង ដឹកឈើចេញពីតំបន់ព្រៃឡង់ ស្រុកសំបូរ ខេត្តក្រចេះ ឆ្ពោះទៅខេត្តកំពង់ចាម ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាមធ្វើការបង្ក្រាបបាន។ ដោយខុសពីពេលមុនៗ ឈើប្រគល់ជូនទៅសមត្ថកិច្ចជំនាញរក្សាទុក ប៉ុន្តែរថយន្តត្រូវសមត្ថកិច្ចរឹបអូសនិងយកទៅកម្ទេចចោល។
ការកម្ទេចចោលរថយន្តដឹកឈើលើកនេះ ធ្វើឡើងនៅវេលាម៉ោង១៦:០០នាទី ស្ថិតក្នុងភូមិភ្ញារង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។


លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះបានឲ្យដឹងថា កងរាជអាវុធហត្ថខេត្តក្រចេះ បានធ្វើការបំផ្ទុះនិងដុតកំទេចរថយន្ដសាំយ៉ុងកែច្នៃ ០២ គ្រឿង ដែលជាមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ។
រថយន្តសាំយ៉ុងកែច្នៃដឹកឈើទាំង ២គ្រឿងនេះ ត្រូវបានកម្លាំងកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ធ្វើការបង្ក្រាបកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១១:៣០នាទី ស្ថិតក្នុងភូមិឈើទើ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។


សមត្ថកិច្ចបន្តថា ឈើដែលបង្ក្រាបបានប្រគល់ជូនទៅកម្លាំងជំនាញរក្សាទុក ប៉ុន្តែរថយន្តត្រូវយកទៅកម្ទេចចោលតែម្តង។ ជាមួយគ្នានេះបច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវអត្តសញ្ញាណអ្នកប្រព្រឹត្ត ដើម្បីកសាងសំនុំរឿងបញ្ជូនទៅតុលាកាខេត្តបន្តទៀត៕
អត្ថបទ៖ វិធិន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


