ព័ត៌មានជាតិ
គណៈមេធាវីកម្ពុជាផ្តល់វិភាគទានជាង ១ ម៉ឺនដុល្លារក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន
នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២២ នាទីស្នាក់ការអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលវិភាគទានពី លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសហការីនូវថវិកាចំនួន ១១.៦០៣ ដុល្លារអាមេរិក និង ៣,១លានរៀល ដើម្បីចូលរួមក្នុងយុទ្ធនាការបោសសម្អាតមីន និងកម្ពុជាគ្មានមីនឆ្នាំ២០២៥ តាមរយៈគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។

លោកទេសរដ្ឋមន្រ្តីបានថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តប្រកបដោយសប្បុរសរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមដល់សកម្មភាពមនុស្សធម៌ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ដីមានសុវត្ថិភាព និងកាត់បន្ថយការគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ជាពិសេសចូលរួមជួយលប់បំបាត់គ្រាប់មីនឲ្យអស់ពីកម្ពុជាត្រឹមឆ្នាំ២០២៥ ស្របតាមអំពាវនាវរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។

លោកទេសរដ្ឋមន្រ្តី បានចាត់ទុកវិភាគទាននេះ គឺជាការរួមចំណែកក្នុងការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ក៏ដូចជាការលប់បំបាត់ភាពភ័យខ្លាចរបស់ប្រជាជនដែលកំពុងបន្តរស់នៅលើតំបន់សង្ស័យមានមីន និងគ្រាប់មិនទាន់ផ្ទុះ៕


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


