ព័ត៌មានអន្ដរជាតិ
ពូទីន ព្រមានថា ប្រទេសណាបាញ់នុយក្លេអ៊ែរដាក់រុស្ស៊ី ប្រទេសនោះនឹងភ្លក់ អាវុធល្បឿនលឿនជាងសំឡេង ហើយបាត់មុខពីផែនដី
លោក វ្ល៉ាឌីមៀរ ពូទីន បានប្តេជ្ញាកាលពីថ្ងៃសុក្រទី០៩ខែធ្នូថា ប្រទេសណាក៏ដោយ ឲ្យតែហ៊ានវាយប្រហាររុស្ស៊ីដោយអាវុធនុយក្លេអ៊ែរ ប្រទេសនោះនឹងត្រូវបាត់មុខផែនដី។

ប្រធានាធិបតីរុស្ស៊ីរូបនេះនិយាយថា ប្រទេសរបស់លោកមិនមានភាពចាំបាច់ ដើម្បីបើកការវាយប្រហារនុយក្លេអ៊ែរមុននោះទេ មិនដូចសហរដ្ឋអាមេរិកឡើយ ប៉ុន្តែអាវុធដែលមានល្បឿនលឿនជាងសំឡេងនឹងធានាថា វាអាចឆ្លើយតបដោយកម្លាំងប្រសិនបើខ្លួនរងការវាយប្រហារ។
ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំ របស់ថ្នាក់ដឹកនាំតំបន់នៅក្នុងរដ្ឋធានី ប៊ីស្កេក របស់ កៀហ្ស៊ីស៊ីស្ថាន។

លោក ពូទីន ក៏បានប្រាប់អ្នកសារព័ត៌មានផងដែរថា កិច្ចព្រមព្រៀងមួយ នឹងត្រូវធ្វើឡើងជាលើកចុងក្រោយ ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ លោកអះអាងថា វិមានក្រឹមឡាំងបានបើកចំហដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ប៉ុន្តែបានប្រកាសថា ភាពទុកចិត្តជាមួយមហាអំណាចលោកខាងលិច និងអ៊ុយក្រែនគឺ “ស្ទើរតែសូន្យទៅហើយ”។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីកិច្ចប្រជុំជាមួយមេដឹកនាំនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលមានដូចជារុស្ស៊ី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងអាមេនី, លោកពូទីនបាននិយាយថា រុស្ស៊ីចង់ស្វែងរកដំណោះស្រាយដោយសន្តិវិធីនៅអ៊ុយក្រែន ប៉ុន្តែត្រូវបានក្បត់ដោយការបំពានព្រមព្រៀងទីក្រុង មីនស្កិ៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ដឹងទេ អ្នកទោសរុស្ស៊ី ដែលអាមេរិកទើបដោះលែង គឺជាស្តេចជួញដូរអាវុធ មានប្រវត្តិមិនធម្មតា!
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


