កីឡា
ព័រទុយហ្គាល់ចាញ់ប្រកួត តែគ្រូបង្វឹកថាមិនស្ដាយក្រោយសូម្បីបន្តិច ដែលទុក Ronaldo នៅកៅអីបម្រុង
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ លោក Fernando Santos បាននិយាយថា គាត់នឹងមិនផ្លាស់ប្តូរការសម្រេចចិត្តនោះទេ ដែលទុក Cristiano Ronaldo ឱ្យអង្គុយនៅលើកៅអីបម្រុង បើទោះបីជាក្រុមរបស់គាត់ត្រូវបានធ្លាក់ចេញពីការប្រកួត World Cup ដោយសារតែការបរាជ័យ ១-០ ជាមួយម៉ារ៉ុក ក្នុងការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រក៏ដោយ។

កាលពីយប់មិញនេះ ក្នុងការប្រកួត ១/៤ ក្រុមបាល់ទាត់ព័រទុយហ្គាល់មិនទទួលជោគជ័យលើម៉ារុកឡើយ ហើយក្រោយចាញ់ការប្រកួត Ronaldo បានសម្រុកចេញពីទីលាន បន្ទាប់ពីកញ្ចែចុងក្រោយ តារាបាល់ទាត់រូបនេះបានយំយ៉ាងខ្លាំង ប៉ុន្តែក៏ត្រូវបានមិត្តរួមក្រុមលួងលោម។

ជាមួយនឹងលទ្ធផលបរាជ័យមួយនេះ គ្រូបង្វឹក Santos បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា “ខ្ញុំមិនសោកស្តាយទេ ដែលទុក Ronaldo នៅកៅអីបម្រុង។ ទោះបី Ronaldo ចូលប្រកួតមុនក៏ដោយ វាក៏គ្មានអ្វីផ្លាស់ប្តូរដែរ។ មិនថាព័រទុយហ្គាល់ធ្លាប់ឈ្នះស្វីស មិនមានហេតុផលអ្វីដើម្បីផ្លាស់ប្តូរការប្រកួតទល់នឹងម៉ារ៉ុកនោះទេ” ។


គាត់ថែមទាំងសង្កត់ធ្ងន់ទៀតថា ទោះបីលទ្ធផលចាញ់ក្ដី ប៉ុន្តែមិនមានន័យថា Ronaldo លែងជាកីឡាករដ៏អស្ចារ្យនោះទេ ព្រោះលទ្ធផលចាញ់លើកនេះ គ្មានអ្វីពាក់ព័ន្ធនឹងគ្នាឡើយ។

គួររំលឹកថា Ronaldo ជាកីឡាករស៊ុតបញ្ចូលទីនាំមុខគេ និងល្អបំផុតរបស់ព័រទុយហ្គាល់ជាមួយនឹង ១១៨គ្រាប់ ក្នុងការបង្ហាញខ្លួន ១៩៥ដង។ តារាបាល់ទាត់វ័យ ៣៧ឆ្នាំរូបនេះ ក៏បានក្លាយជាកីឡាករទី១ ដែលស៊ុតបញ្ចូលទីក្នុងព្រឹត្តិការណ៍ World Cup ៥លើកជាប់ៗគ្នា។ លោកបានស៊ុតបញ្ចូលទីក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០០៦, ២០១០, ២០១៤, ២០១៨ និង២០២២៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទោះប្រេស៊ីលធ្លាក់ តែ Neymar តាមស្មើកំណត់ត្រារបស់ Pele
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


