កីឡា
ទោះប្រេស៊ីលធ្លាក់ តែ Neymar តាមស្មើកំណត់ត្រារបស់ Pele
មួយគ្រាប់របស់កីឡាករ Neymar នៅម៉ោងបន្ថែម ក្នុងជំនួបជាមួយក្រូអាត វគ្គ ១/៤ ផ្តាច់ព្រ័ត្រ World Cup កាលពីយប់មិញ បានធ្វើឲ្យរូបគេ ស៊ុតបានឲ្យជម្រើសជាតិប្រេស៊ីលសរុប ៧៧គ្រាប់ ស្មើជាមួយវីរបុរស Pele ដែលកាន់កាប់កំណត់ត្រាដ៏អស្ចារ្យនេះ រយៈពេល៥១ឆ្នាំមកហើយ។

និមិត្តរូបបាល់ទាត់អាយុ៨២ ឆ្នាំដែលកំពុងសម្រាកព្យាបាលជំងឺមហារីក នៅមន្ទីរពេទ្យទីក្រុង Sao Paulo ក្នុងស្ថានភាពធ្ងន់ធ្ងរ បានស៊ុតបញ្ចូលទីគ្រាប់ចុងក្រោយឲ្យប្រេស៊ីល ក្នុងការប្រកួតមិត្តភាពជាមួយប្រទេស អូទ្រីសកាលពីឆ្នាំ១៩៧១។

Pele គឺជាកីឡាករតែម្នាក់គត់ដែលបានឈ្នះ World Cup បីដងគឺក្នុងឆ្នាំ ១៩៥៨, ១៩៦២និង ១៩៧០និងស៊ុតបញ្ចូលទីបាន៧៧គ្រាប់ក្នុង ៩២ប្រកួត។ ចំណែក Neymar វ័យ៣០ឆ្នាំបានរកបាន ៧៧គ្រាប់ក្នុងការបង្ហាញខ្លួនលើកទី១២៤៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មកស្គាល់គ្រួសារចម្លែក ដែលជាអ្នកគាំទ្រ ក្រុមបាល់ទាត់សាំបា ប្រេស៊ីល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


