កីឡា
បាល់ថ្មីមានឈ្មោះ ‘សុបិន’ នឹងត្រូវដាក់ឲ្យប្រកួតក្នុងវគ្គសំខាន់ នៃ World Cup 2022
The Al Hilm ជាភាសាអារ៉ាប់បានន័យថា ‘សុបិន’ — នឹងត្រូវបានប្រើនៅក្នុងវគ្គសំខាន់ៗ នៃពានរង្វាន់បាល់ទាត់ពិភពលោក ពោលគឺនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ វគ្គដណ្ដើមលេខ ៣ និងវគ្គផ្ដាច់ព្រ័ត្រ។

FIFA បានបញ្ជាក់ថា បាល់ប្រកួតថ្មី នឹងត្រូវប្រើសម្រាប់ដំណាក់កាលចុងក្រោយ នៃព្រឹត្តិការណ៍ World Cup ដោយជំនួសគំរូដែលមានស្រាប់ដែលត្រូវបានប្រើពេញមួយការប្រកួតរហូតមកដល់ពេលនេះ។
FIFA បាននិយាយកាលពីថ្ងៃអាទិត្យថា ម៉ូដែល Al Hilm ផលិតដោយក្រុមហ៊ុន Adidas ដែលទទួលបានជោគជ័យពីលើបាល់ឈ្មោះថា Al Rihla នឹងត្រូវប្រើប្រាស់ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាពេលខាងមុខ និងវគ្គផ្ដាច់ព្រ័ត្រ World Cup នៅប្រទេសកាតា។ Al Hilm ជាភាសាអារ៉ាប់បកប្រែថាជា “សុបិន” ហើយ Al Rihla បកប្រែថាជា “ដំណើរ”។

ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសប្ដាហ៍នេះ នឹងឃើញ ក្រូអាត តទល់ជាមួយ អាហ្សង់ទីន ខណៈ បារាំង ប្រកួតទល់នឹង ម៉ារ៉ុក ដែលជាប្រទេសអាហ្វ្រិកដំបូងគេបានឈានដល់វគ្គ ៤ ក្រុមចុងក្រោយក្នុងប្រវត្តិសាស្ត្រ នៃការប្រកួត។ អ្នកចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងត្រូវប៉ះគ្នាដើម្បីដណ្ដើមយកចំណាត់ថ្នាក់លេខ ៣។
បាល់ដែលមានស្រាប់ត្រូវបានណែនាំជាមួយនឹងបច្ចេកវិទ្យាដើម្បីជួយក្នុងការតាមដាន និងជួយការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល ត្រូវបានគេប្រើប្រាស់រហូតមកដល់ពេលនេះនៅទូទាំងវគ្គចែកពូល និងវគ្គជម្រុះដំបូង នៃការប្រកួត World Cup។

FIFA បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា The Al Hilm ជាមួយនឹងការរចនារំលេចពណ៌មាស និងលំនាំត្រីកោណ គោរពដល់វាលខ្សាច់ជុំវិញទីក្រុង Doha របស់ប្រទេសម្ចាស់ផ្ទះ។
វត្ថុអនុស្សាវរីយ៍បាល់ទាត់គំរូ Al Rihla មួយលានគ្រាប់ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនមួយនៅក្នុងខេត្ត East Java របស់ប្រទេសឥណ្ឌូណេស៊ី ហើយនឹងត្រូវបញ្ជូនទៅប្រទេសប្រេស៊ីល ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងអេមីរ៉ាតអារ៉ាប់រួម ជាផ្នែកមួយ នៃការប្រារព្ធការប្រកួតបាល់ទាត់ពិភពលោក៕
ប្រភព ៖ aljazeera.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


