ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ប្រាប់ទំហំទឹកប្រាក់ ដែលខ្លួនត្រូវការបន្ទាន់ ដើម្បីស្ដារហេដ្ឋារចនាសម្ព័ន្ធ (មានវីដេអូ)
នាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក Denys Shmyhal បាននិយាយនៅថ្ងៃអង្គារទី១៣ខែធ្នូនេះថា ប្រទេសអ៊ុយក្រែន ត្រូវការជំនួយបន្ទាន់ ១ពាន់លានដុល្លារអាមេរិក ដើម្បីតភ្ជាប់បណ្តាញអគ្គិសនី និងស្តារប្រព័ន្ធកម្តៅរបស់ខ្លួន ឲ្យត្រលប់មកដំណើរការធម្មតាឡើងវិញ។

នៅក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ លោក Shmyhal បាននិយាយថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានធ្វើឲ្យខូចខាតដល់ពាក់កណ្តាលនៃ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេស។
លោកបន្តថា “ការងារស្តារឡើងវិញ តម្រូវឲ្យមានដំណើរការបីដំណាក់កាល។ ប៉ុន្តែអាទិភាពចម្បងឥឡូវនេះគឺដំណាក់កាលនៃការរស់រានមានជីវិត ពោលគឺស្តារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងវិស័យថាមពលឲ្យបានឆាប់រហ័សដើម្បីឆ្លងកាត់រដូវរងាឲ្យបាន”។

លោក Shmyhal បន្ថែមថា “ការចំណាយចំពោះជំនួយបន្ទាន់ សម្រាប់វិស័យថាមពលគឺមានប្រហែល៥០០លានដុល្លារ ខណៈការចំណាយចំពោះជំនួយបន្ទាន់ សម្រាប់វិស័យកម្តៅគឺប្រហែល ៥០០លានដុល្លារទៀត”។
គួរបញ្ជាក់ថា រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកលើស្ថានីយថាមពលអ៊ុយក្រែន និងទីតាំងផ្សេងទៀតស្ទើរតែរៀងរាល់សប្តាហ៍ ចាប់តាំងពីខែតុលាមក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ G7 ប្តេជ្ញាបន្តជួយ អ៊ុយក្រែន និងរៀបចំផ្តល់ប្រព័ន្ធការពារដែនអាកាស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


