ព័ត៌មានអន្ដរជាតិ
ក្រុមឃ្លាំមើលមួយ បញ្ចេញតួលេខជនស៊ីវិល ស្លាប់និងរបួស នៅតំបន់ Donbass
ក្រុមឃ្លាំមើលក្នុងស្រុកមួយ បាននិយាយថា អាវុធដែលបណ្តាប្រទេសជាសមាជិកអង្គការណាតូផ្គត់ផ្គង់ដល់អ៊ុយក្រែន បានអនុញ្ញាតឲ្យយោធារបស់ទីក្រុងកៀវ បង្កើនការវាយប្រហារយ៉ាងខ្លាំងទៅលើគោលដៅជនស៊ីវិលនៅតំបន់ Donbass។

ក្រុមនេះអះអាងថា ជនស៊ីវិលជាង៤៥០០នាក់ត្រូវបានសម្លាប់ និង៤០០០នាក់រងរបួស ចាប់តាំងពីកងកម្លាំងអ៊ុយក្រែន បង្កើនការបាញ់ផ្លោងកាលពីពាក់កណ្តាលខែកុម្ភៈមក។
មជ្ឈមណ្ឌលគ្រប់គ្រង និងសម្របសម្រួល (JCCC) ដែលជាក្រុមឃ្លាំមើល តាមដានការវាយប្រហារលើសាធារណរដ្ឋប្រជាមានិត Lugansk និង Donetsk បាននិយាយកាលពីថ្ងៃពុធទី១៤ខែធ្នូថា “អំពើភេរវកម្មយោធា បានកើនឡើងលើសពីដែនកំណត់ទាំងអស់ បន្ទាប់ពីសមាជិកអង្គការណាតូ ចាប់ផ្តើមផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


