ជីវិតកម្សាន្ដ
អាល់ប៊ុមរបស់ (G)I-DLE ជាប់ឈ្មោះ the best K-pop album of the year លើទស្សនាវដ្តី TIME
អាល់ប៊ុម ‘I NEVER DIE’ របស់ក្រុមនារី (G)I-DLE ត្រូវបានជ្រើសរើសជាអាល់ប៊ុម the best K-pop album of the year ដោយទស្សនា TIME ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីល្បាញរបស់អាមេរិក។

កាលថ្ងៃទី ១៣ ទស្សនាវដ្តី TIME របស់សហរដ្ឋអាមេរិកបានប្រកាសថា ‘The Best K-POP Songs and Albums of 2022’ ដែលបានទៅលើអាល់ប៊ុម K-pop ចំនួនប្រាំជាពិសេសអាល់ប៊ុម ‘I NEVER DIE’ របស់បានជ្រើសរើសជាអាល់ប៊ុមដ៏ល្អបំផុតមួយនៅក្នុងឆ្នាំ ២០២២។

TIME បានពន្យល់ថា” បទ’TOMBOY’ គឺជាចម្រៀង K-pop ដែលទទួលបានជោគជ័យបំផុតក្នុងឆ្នាំ ២០២២ ដែលនៅក្នុងអាល់ប៊ុម ‘I NEVER DIE’ ជាកម្មសិទ្ធិរបស់ (G)I-DLE ។ ជាមួយគ្នានេះនៅក្នងអាល់ប៊ុមនេះចម្រៀងចំនួន ៨ បទដោយ (G)I-DLE ផ្តល់នូវការចាប់អារម្មណ៍និងថាមពលរបស់ពួកគេជាមួយការសម្តែងផងដែរ។

យ៉ាងណាមិញ (G)I-DLE សម្រេចបានកំណត់ត្រាផ្សេងៗនៅឆ្នាំនេះ ដោយពួកគេបានឈរនៅលើ កំពូលអាល់ប៊ុម iTunes Top ក្នុង ៤០ ប្រទេស និងតំបន់ជុំវិញពិភពលោក។ លើសពីនេះទៀត (G)I-DLE បានចូលក្នុងតារាង Billboard Main Chart របស់សហរដ្ឋអាមេរិក “Billboard 200” នៅលេខ ៧១ និងបានឈ្នះពានរង្វាន់ចំនួន ១១ លើកម្មវិធីតន្ត្រីនៅប្រទេសកូរ៉េ។

ទន្ទឹមនឹងនេះ (G)I-DLE នឹងរៀបចំកម្មវិធី Fanmeeting ‘(G)I-DLE OFFICIAL FAN CLUB NEVERLAND 3RD FAN MEETING’ នៅ SK Olympic Handball Gymnasium នៅថ្ងៃទី ២៨ និង ២៩ ខែមករា ឆ្នាំ ២០២៣។
ប្រែសម្រួល៖នាងតូច
ចុចអាន៖Shin Jimin អតីតសមាជិកក្រុម AOA នឹងត្រលប់មកវិញជាមួយបទចម្រៀងថ្មី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


