ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ពិនិត្យលទ្ធភាពកសាងមណ្ឌលសុខភាពនៅតំបន់ដាច់ស្រយោល ខេត្តកោះកុង
រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអះអាងថា ក្រសួងកំពុងពិនិត្យបន្ថែមរាល់លទ្ធភាពលើការកសាងមណ្ឌលសុខភាព ជូនដល់ប្រជាពលរដ្ឋដែលរស់នៅដែនកោះ និងតំបន់ឆ្ងាយដាច់ស្រយោលនៅក្នុងខេត្តកោះកុង។ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួងសុខាភិបាល បានអះអាងបែបនេះ ក្រោយពីបញ្ចប់ទស្សៈកិច្ច និងសំណេះសំណាលសួរសុខទុកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរបង្អែកខេត្តកោះកុង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកឡើងបន្តថា ទោះបីមន្ទីរសុខាភិបាលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តពិតមែន ក៏ជារៀងរាល់ឆ្នាំ ក្រសួងបានពិគ្រោះយោបល់ស្វែងថវិកាបន្ថែមសម្រាប់ទម្លាប់ទៅកាន់បណ្តាខេត្តនីមួយៗ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធវិស័យសុខាភិបាលឱ្យកាន់តែច្រើនៗ ក្នុងន័យបង្កើនទំនុកចិត្តពីសាធារណជន។

លោក ម៉ម ប៊ុនហេង បញ្ជាក់ថា ក្នុង១ឆ្នាំៗ កិច្ចលើកកម្ពស់វិស័យស្នូលមួយនេះ ក្រសួងសុខាភិបាលបានបណ្តុះបណ្តាលធនធានមនុស្សគ្រូពេទ្យជំនាញ និងផ្តល់សម្ភារៈបរិក្ខារពេទ្យជាបន្តបន្ទាប់ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះប្រជាពលរដ្ឋ។

លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ពីល្បឿននៃភាពរីកចម្រើនរបស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យចំពោះការបម្រើសេវាព្យាបាលជូនដល់ប្រជាពលទូទៅ។ ទៅថ្ងៃមុខ មន្ទីរពេទ្យខេត្តកោះកុង នឹងកាន់តែទទួលបានទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ ចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យលើការផ្តល់សេវាពិនិត្យ និងព្យាបាលអ្នកជំងឺទូទៅ។

រាល់សមិទ្ធផលដែលកកើតមាននៅពេលនេះ ត្រូវបានលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង និងលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ថ្លែងថា គឺសុទ្ធសឹងតែមានផែនការទិសដៅ និងឆន្ទៈខ្ពស់ប្រកបដោយទំនួលខុសត្រូវចំពោះសុខភាពសាធារណៈ គ្រាកំពុងមានសេចក្តីត្រូវការលើសលុប។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង និងលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្ត មានប្រសាសន៍ថា ក្រុមគ្រូពេទ្យ និងបុគ្គលិក នឹងបន្តពង្រឹងគុណភាពលើវិស័យសុខាភិបាលក្នុងខេត្តឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឆ្លើយតបទៅតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល ព្រមទាំងកៀរគរទំនុកចិត្តពីមហាជនមកទទួលសេវា។

បច្ចុប្បន្ន មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំបន្ទប់សង្រ្គោះបន្ទាន់ និងថែទាំទារកទើបនឹងកើត ( NCU ) ( មិនគ្រប់ខែ មិនគ្រប់គីឡូ ឆ្លងមេរោគ មានសញ្ញាលឿងស្បែក ….. ជាដើម) បន្ទាប់ពីបានតម្លើងបំពាក់គ្រឿងសម្ភារៈបរិក្ខារវិទ្យាសាស្រ្តបែបទំនើប រួមទាំងក្រុមគ្រូពេទ្យមានជំនាញប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ក្រោមជំនួយរបស់អង្កការ KOFHI តាមរយៈក្រសួងសុខាភិបាល៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


