ចរាចរណ៍
រថយន្តមួយគ្រឿង រេចង្កូតបុករះតូបលក់អីវ៉ាន់ របួសក្មេងស្រី ០២ នាក់ នៅត្រាំកក់
បុរសម្នាក់ បើករថយន្តមិនប្រុងប្រយ័ត្នរេចង្កូតទៅបុករះតូបលក់អីវ៉ាន់ជាច្រើនតូបនៅផ្សារអង្គរកា បណ្ដាលឲ្យក្មេងស្រី ២ នាក់បងប្អូន រងរបួសយ៉ាងដំណំ។

លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ពិតជាមានករណីរថយន្តបុករះនេះមែន កាលពីល្ងាចថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ 0៩-១០ ក្នុងភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។

លោកអធិការបន្តថា រថយន្តបង្កម៉ាកលុចស៊ីស RX300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-5301 បើកបរដោយឈ្មោះ ប៊ុន វុទ្ធី ភេទប្រុស អាយុ ៤៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បើកមកពីទិសខាងលិច លុះមកដល់ចំណុចខាងលើ ក៏រេចង្កូតទៅបុករោងលក់អីវ៉ាន់ចាប់ហួយ បណ្ដាលឲ្យរងរបួសក្មេងស្រី ២ នាក់បងប្អូន ដែលកំពុងអង្គុយនៅក្នុងរោងលក់ខាងមុខផ្ទះ ដែលមានឈ្មោះ ស សវមរក អាយុ ១៣ ឆ្នាំ និងឈ្មោះ ស សវទព ភេទស្រី អាយុ ១០ ឆ្នាំ។

ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះទាំង ២ នាក់បងប្អូន ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកអង្គរកា។

ចំពោះមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នេះ តាមការបញ្ជាក់ពីសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ថា បណ្ដាលមកពីតៃកុងរថយន្តបង្កងងុយដេក៕
អត្ថបទ ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


