ព័ត៌មានអន្ដរជាតិ
លោក Biden ប្រាប់មូលហេតុដែលលោក Zelensky មិនអាចទទួលបានអាវុធគ្រប់យ៉ាង តាមចិត្ត (មានវីដេអូ)
ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយនៅក្នុងការបង្ហាញខ្លួនរួមគ្នា ជាមួយសមភាគីអ៊ុយក្រែនលោក Vladimir Zelensky ក្នុងទីក្រុង វ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍ទី២២ខែធ្នូនេះថា ការផ្តល់ឲ្យទីក្រុងកៀវ នូវសព្វាវុធទាំងអស់ដែលខ្លួនចង់បាន អាចធ្វើឲ្យអង្គការណាតូ បែកបាក់គ្នា។

ទោះបីជាយ៉ាងណាក៏ដោយ លោក Biden បន្ថែមថា លោកមិនព្រួយបារម្ភថា ការបញ្ជូនមីស៊ីល Patriot ទៅឲ្យអ៊ុយក្រែន អាចបង្កើនភាពតានតឹងជាមួយរុស្ស៊ី ដូចដែលទីក្រុងមូស្គូ បានព្រមាននោះទេ ពីព្រោះវាជាអាវុធការពារ។
លោក Biden និងលោក Zelensky បានឆ្លើយសំណួររបស់អ្នកយកព័ត៌មានចំនួន៤នាក់ បន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំទាំង២នៅសេតវិមាន។ សំណួរចុងក្រោយ គឺរបស់អ្នកកាសែតអ៊ុយក្រែនដែលសួរថា ហេតុអ្វីបានជាលោកខាងលិចមិនផ្តល់ឲ្យអ៊ុយក្រែននូវគ្រប់អាវុធ ដែលខ្លួនត្រូវការដើម្បី រំដោះទឹកដីទាំងអស់?

លោក Biden ឆ្លើយថា “មែនហើយ”។ បន្ទាប់មក លោកបានចង្អុលបង្ហាញថា សហរដ្ឋអាមេរិក បានប្រគល់ជំនួយសន្តិសុខយ៉ាងច្រើនដល់អ៊ុយក្រែន សូម្បីតែមុនពេលអរិភាពកើនឡើងក្នុងខែកុម្ភៈក៏ដោយ។
មេដឹកនាំអាមេរិកបានទទូចថា “យើងបានផ្តល់ឲ្យអ៊ុយក្រែន នូវអ្វីដែលពួកគេត្រូវការ នៅពេលដែលពួកគេត្រូវការដើម្បីការពារខ្លួន។ ការធ្វើបន្ថែមទៀតនឹងមានលទ្ធភាពនៃការបំបែកបំបាក់អង្គការណាតូ, បំបែកបំបាក់ទ្វីបអឺរ៉ុប និងពិភពលោកទាំងមូល”។

លោកបន្តថា លោកបានចំណាយពេលរាប់រយម៉ោង ដើម្បីបញ្ចុះបញ្ចូលដៃគូសហរដ្ឋអាមេរិកនៅជុំវិញពិភពលោក ឲ្យជួយអ៊ុយក្រែន ប៉ុន្តែពួកគេ មិនស្វែងរកសង្រ្គាមលោកលើកទី៣ ដោយប្រយុទ្ធជាមួយរុស្ស៊ីដោយផ្ទាល់នោះទេ។
គួរបញ្ជាក់ថា លោក Zelensky បានទៅដល់ទីក្រុង វ៉ាស៊ីនតោន ក្នុងអ្វីដែលប្រព័ន្ធផ្សព្វផ្សាយអាមេរិក ពណ៌នាថា ជាដំណើរទស្សនកិច្ចដែលបានរៀបចំដោយសម្ងាត់ បើទោះបីជា ត្រូវបានបែកធ្លាយកាលពីថ្ងៃអង្គារក៏ដោយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក Biden ជំរុញឲ្យបន្តមានសាមគ្គីភាពលើអ៊ុយក្រែន នៅឆ្នាំ ២០២៣
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


