ព័ត៌មានអន្ដរជាតិ
លោក Biden ជំរុញឲ្យបន្តមានសាមគ្គីភាពលើអ៊ុយក្រែន នៅឆ្នាំ ២០២៣
នៅថ្ងៃព្រហស្បតិ៍ទី២២ខែធ្នូនេះ លោក Joe Biden បានឈរជាមួយលោក Volodymyr Zelensky នៅសេតវិមាន ក្នុងអំឡុងដំណើរទស្សនកិច្ចពេលមានសង្គ្រាមលើកដំបូងរបស់មេដឹកនាំអ៊ុយក្រែន ដើម្បីជំរុញអាមេរិក និងពិភពលោកឲ្យបន្តគាំទ្រទីក្រុង កៀវ នៅឆ្នាំ២០២៣។

សហរដ្ឋអាមេរិកបានបញ្ជូនជំនួយប្រហែល ៥០ ពាន់លានដុល្លារដល់ទីក្រុង កៀវ ខណៈជម្លោះដែនដីដ៏ធំបំផុតរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២មក បានអូសបន្លាយពេល ដោយសម្លាប់មនុស្សរាប់ម៉ឺននាក់ ជំរុញមនុស្សរាប់លាននាក់ចេញពីផ្ទះសម្បែង និងបំផ្លិចបំផ្លាញប្រទេសអ៊ុយក្រែន។
លោក Biden បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “នៅពេលយើងឈានចូលឆ្នាំថ្មី វាមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនអាមេរិក និងសម្រាប់ពិភពលោក ក្នុងការស្តាប់ដោយផ្ទាល់ពីប្រធានាធិបតី អំពីការប្រយុទ្ធរបស់អ៊ុយក្រែន និងតម្រូវការក្នុងការបន្តឈរជាមួយគ្នាពេញមួយឆ្នាំ២០២៣”។

ស្របពេលជាមួយគ្នានោះ លោក Zelensky បានលើកឡើងថា “សហរដ្ឋអាមេរិក នឹងក្រោកឈរឡើងសម្រាប់តម្លៃរួមរបស់យើង តម្លៃនៃសេរីភាព។ ខ្ញុំជឿថា បើទោះបីជាមានការផ្លាស់ប្តូរណាមួយនៅក្នុងសមាសភាពសភាក៏ដោយ ការគាំទ្រនឹងនៅតែរក្សាដដែល”។
ក្នុងដំណើរទៅអាមេរិក លោក Zelensky នឹងត្រូវថ្លែងសុន្ទរកថាក្នុងសម័យប្រជុំរួមគ្នានៃព្រឹទ្ធសភា និងសភាតំណាងសហរដ្ឋអាមេរិក ហើយជួបជាមួយមេដឹកនាំគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋនៅទីនោះ។

លោក Zelensky បានអំពាវនាវម្តងហើយម្តងទៀតឲ្យលោកខាងលិច ផ្គត់ផ្គង់សព្វាវុធទំនើបៗចាប់ពីរថក្រោះប្រយុទ្ធទំនើប រហូតដល់ប្រព័ន្ធការពារមីស៊ីល ប៉ុន្តែសម្ព័ន្ធមិត្តលោកខាងលិច ប្រុងប្រយ័ត្នដោយមានបំណងកាត់បន្ថយហានិភ័យនៃការបង្កជម្លោះកាន់តែទូលំទូលាយជាមួយរុស្ស៊ី។
សមាជិកគណបក្សសាធារណរដ្ឋដែលមាននិន្នាការរឹងរូស បានជំរុញឲ្យបញ្ចប់ជំនួយសម្រាប់អ៊ុយក្រែន ជំនួសមកវិញដោយការអំពាវនាវឲ្យមានសវនកម្ម ដើម្បីតាមដានអំពីថាតើ ប្រាក់ដែលបែងចែកពីមុន ត្រូវបានចំណាយតាមរបៀបណា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ លោក Zelensky នឹងទៅ អាមេរិក ជាដំណើរចេញក្រៅប្រទេសលើកដំបូង ចាប់តាំងពីផ្ទុះសង្គ្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


