ព័ត៌មានអន្ដរជាតិ
Breaking News! កូរ៉េខាងជើង បាញ់មីស៊ីលទៅសមុទ្រខាងកើត
យោធាកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ទៅកាន់សមុទ្រខាងកើតនៅថ្ងៃសុក្រនេះ ពោលគឺតិចជាងមួយសប្តាហ៍ បន្ទាប់ពីការបាញ់បង្ហោះកាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យមចំនួន ២ គ្រាប់ ។

ក្រុមមន្ត្រីបានប៉ាន់ប្រមាណថា មីស៊ីលនេះបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ខណៈមិនទាន់បានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតពីបញ្ហានេះភ្លាមៗនោះទេ ។
គួរបញ្ជាក់ថា កាលពីអាទិត្យ កូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្លោងរយៈចម្ងាយមធ្យម ២ គ្រាប់ចូលសមុទ្រខាងកើត ។ ក្រោយមក កូរ៉េខាងជើងបានអះអាងថា ការបាញ់បង្ហោះនេះ គឺជាការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ផ្កាយរណបឈ្លបយកការណ៍ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Yonhap
ចុចអាន ៖ កូរ៉េខាងជើង បញ្ជាក់ពីការធ្វើតេស្តដ៏សំខាន់ ដើម្បីបង្កើតផ្កាយរណបចារកម្ម

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន