អាជីព
ជំនាញទន់ ៖ ឥរិយាបថដឹកនាំក្រុម Team Player Attitude អាចរៀនបាន
សមត្ថភាពក្នុងទំនាក់ទំនងការងារ ឬរួមការងារល្អជាមួយអ្នកដទៃបានរលូន គឺជាជំនាញទន់។ អ្នកដែលមានឥរិយាបថដឹកនាំក្រុម Team Player Attitude អាចធ្វើការដោយមិនដឹងខ្លួនចាប់តាំងពីថ្ងៃដំបូងនៃការចូលរៀន ចូលសាលាឬការមើលថែក្មេងក្នុងផ្ទះ ក្នុងភូមិ។ល។
កិច្ចសហការនៅកន្លែងធ្វើការនិងសមត្ថភាពដឹកនាំក្រុម គឺជាជំនាញដែលនាំឲ្យមនុស្សម្នាក់ៗបានទទួលជោគជ័យអស់ពេញមួយជីវិតរបស់ពួកគេ។

ជំនាញទន់មួយនេះ ត្រូវការអាកប្បកិរិយាវិជ្ជមានដែលជាការចាំបាច់ដើម្បីភាពសុខដុមរមនារបស់ក្រុមការងារយើង ដែលមានន័យថា យើងចាំបាច់ត្រូវចេះប្រជុំប្រកបដោយប្រសិទ្ធភាពនិងចេះស្ដាប់យកចិត្តទុកដាក់ មានឥរិយាបថថ្លៃថ្នូរ ផ្ដោតអារម្មណ៍សម្ដីអ្នកដទៃ និងការបើកគំនិតថ្មី ធ្វើការដោយការគោរពជាមួយអ្នកដទៃ។
តើអ្វីខ្លះដែលជួយធ្វើឲ្យជំនាញធ្វើការជាក្រុមរបស់យើងខ្លាំងនិងឈានទៅដឹកនាំក្រុមបាន?
សំខាន់គឺយើងត្រូវធ្វើយ៉ាងណាឲ្យសមាជិកទាំងអស់បានចូលរួមធ្វើការឆ្ពោះទៅរកគោលដៅជាមួយគ្នា ដោយមិនធីបអ្នកណាម្នាក់ចេញ ដោយសារគេនោះយឺតឬខ្វះខាតឡើយ។ សមាជិកម្នាក់ៗមានសារៈសំខាន់ណាស់ហើយអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើលទ្ធផលក្រុមបាន។
មិនថាយើងមានទេពកោសល្យធម្មជាតិមក សម្រាប់ការងារជាក្រុម លក្ខណៈសំខាន់ៗខាងក្រោម គ្រប់គ្នាតោងអភិវឌ្ឍដើម្បីក្លាយជាសមាជិកឆ្នើមឬមេដឹកនាំក្រុមការងារបាន៖
អាកប្បកិរិយាវិជ្ជមាន

ឥរិយាបថរបស់មនុស្សជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្រុមការងារទាំងមូល មិនថាមនុស្សនោះវិជ្ជមានឬអវិជ្ជមាន។ ប្រសិនបើសមាជិកម្នាក់ក្នុងក្រុមមានទស្សនវិស័យអវិជ្ជមាននឹងនាំឥទ្ធិពលអវិជ្ជមាន ដល់ក្រុមទាំងមូលយ៉ាងឆាប់រហ័ស ធ្វើឲ្យអ្នករាល់គ្នាមានទឹកចិត្តច្រណែន បែងចែក មិនសុភាពរាបសា ឈនាដល់ការបង្កើតទំនាស់។
ជំនាញទំនាក់ទំនង
ក្រុមនានាមិនអាចទទួលបានជោគជ័យទេប្រសិនបើសមាជិករបស់ពួកគេមិនមានទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយគ្នា មិនចេះចចារហារស្ដី របៀបបើកចំហនិងស្មោះត្រង់។
ចេះគោរពគ្នា
មនុស្សគ្រប់គ្នាក្នុងក្រុមគួរតែទទួលបានការគោរពស្មើ ៗ គ្នាដោយការមកប្រជុំឲ្យបានទាន់ពេលវេលា ស្ដាប់យកចិត្តទុកដាក់ នូវអ្វីដែលអ្នកផ្សេងចង់និយាយ និងការធ្វើការដោយស្មើភាពក្នុងការបញ្ចេញគំនិតយោបល់ កម្លាំងកាយបញ្ញា។
ការលះបង់
មនុស្សកំណាញ់ទ្រឹស្មូ និងកេងប្រវ័ញ្ចជាមនុស្សខ្សោជំនាញទន់ណាស់។ ពួកគេខ្លាចការធ្វើលើស ខ្លាចថា ខ្លួនបានចំណាយ គេមិនដែលចង់ឧទ្ទិសអ្វីដល់ក្រុមខ្លួនទេ មុនពេលគេបានក្លាយជាមេដឹកនាំសិន។

រំលែកប្រយោជន៍
អ្នកពូកែជំនាញទន់ ជាមនុស្សយល់អំពីមនុស្សដូចគ្នាបានយ៉ាងជ្រាលជ្រៅ។ ពួកគេតែងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីជួយមិត្តរួមការងារក្នុងបញ្ហាដោយ ចែករំលែកជំនាញនិងចំណេះដឹងហើយព្រមឆ្លងកាត់ស្ថានភាពដែលអ្នកដទៃត្រូវការជំនួយដើម្បីគាំទ្រជ្រោមជ្រែងពួកគេ៕
ប្រែសម្រួល ៖ សុភា
ប្រភព ៖ vault
ចុចអាន៖ហេតុអ្វីមានបុគ្គលិកពូកែច្រើនតែការងារគ្មានប្រសិទ្ធភាព?
ចុចអាន៖របៀបធ្វើជា“ ចៅហ្វាយរួសរាយ” ដោយមិនបាត់បង់អំណាច
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


