ជីវិតកម្សាន្ដ
ទើបដឹង ! សាយ កាលពីកុមារភាពធ្លាប់រស់នៅប្រទេសឡាវរយៈពេល៥ឆ្នាំ
តារាចម្រៀងប្រុសOriginal Song លោក អួន បឋម ហៅ សាយ បច្ចុប្បន្នត្រូវបានគេមើលឃើញថា លោកកាន់តែមានការគាំទ្រ និងមានប្រជាប្រិយភាពខ្លាំងតាមរយ:ការងារសប្បុរសធម៌ជួយសង្គម និងវិស័យសិល្ប:។

ដោយឡែក ងាកមកចាប់អារម្មណ៍អតីតកាលរបស់លោកកាលពីកុមារភាពវិញ ត្រូវបាន សាយ បង្ហើបឲ្យដឹ ងថាលោកធ្លាប់រស់នៅប្រទេសឡាវរយ:ពេល៥ឆ្នាំដោយក្នុងនោះ លោកក៏មានទំនាក់ទំនងល្អជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវថែមទៀត។

លោក សាយបានឲ្យដឹងថា ឆ្លៀតកំឡុងពេលធ្វើបេសកកម្មនៅប្រទេសឡាវ លោកបានទៅសួរសុខទុក្ខផ្ទះចាស់ដែលលោកធ្លាប់រស់នៅកាលពីកុមារភាពអស់រយៈពេល៥ឆ្នាំ ព្រមទាំងបានសម្ដែងការគួរសម និងអប អរសាទរលោកស្រី Suanesavanh VIGNA KET រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវសម្រាប់ការឡើងកាន់តំណែងថ្មី ព្រោះមិនបានជួបលោកស្រីយូរឆ្នាំមកហើយ ចាប់ពីពេលរីករាលដាលនៃជំងឺកូវីដ-១៩។

តារាប្រុសរូបសង្ហារសកម្មលើការងារមនុស្សធម៌លោ ក សាយ បាននិយាយអរគុណលោកស្រី Suanesavanh VIGNA KET សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពិតជាមានអារម្មណ៍នឹកនាដល់លោកតាលោកយាយ និងកន្លែងដែលលោកធ្លាប់រត់លេងក្នុងបរិវេទផ្ទះនេះ៕
ដោយ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


