Connect with us

ជីវិតកម្សាន្ដ

ទម្លាយអត្តសញ្ញាណពិតមិត្តស្រីថ្មីរបស់ Song Joong Ki កំពុងល្បីល្បាញ

បានផុស

នៅ

ចំពេលផ្ទុះព័ត៌មានរឿងរ៉ាវស្នេហារបស់តារាសម្តែង Song Joong-ki ត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតទម្លាយអត្តសញ្ញាណ​ពិតមិត្តស្រីរបស់លោក គឺជាតារាភាពយន្តអង់គ្លេស ដែលគេស្គាល់ឈ្មោះថា Katie Louise Saunders ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី ២៦ នៅលើបណ្តាញសង្គមអនឡាញបានអះអាងថាមិត្តស្រីរបស់ Song Joong-ki គឺជាតារាសម្តែងជនជាតិអង់គ្លេសនាង Katie Louise Saunders ។ ការរំពឹងទុកនេះកើតចេញពី Song Joong-ki បានរៀបរាប់ឈ្មោះមិត្តស្រីរបស់លោក នៅពេលដែលលោកបាននិយាយសុន្ទរកថាទទួលយក របស់គាត់នៅឯ ‘APAN STAR AWARDS’ នៅថ្ងៃទី ២៩ ខែកញ្ញា។

នៅ​ពេល​នោះ Song Joong-ki បាន​រៀបរាប់​ពី​គ្រួសារ​របស់​គាត់​ក្នុង​សុន្ទរកថា​ទទួល​យក​របស់​គាត់ ហើយ​បាន​និយាយ​ឈ្មោះ​មួយ​ចំនួន​ដោយ​និយាយ​ថា “My dear Katie, Nala, Maya, and Antes”។ ហើយយោងទៅតាមការបង្ហោះហ្វេសប៊ុកចាស់របស់ Katy បានឲ្យដឹងថា Anthes និង Maya គឺជាឈ្មោះសត្វឆ្កែរបស់នាង។

ជាមួយគ្នានេះ Katie Louise Saunders គឺជាតារាភាពយន្តអង់គ្លេស ដែលនាងបានបង្ហាញខ្លួននៅ ក្នុងខ្សែភាពយន្ត ‘Lizzie Maguire’ ក្នុងឆ្នាំ ២០០៣, ‘Borgia: The Most Corrupt Pope in History’ ក្នុងឆ្នាំ ២០០៦ និងរឿង “The Third Person” ក្នុងឆ្នាំ ២០១៣។

យ៉ាងណាមិញ ទាក់ទងនឹងរឿងរ៉ាវនេះខាងផលិតកម្ម HighZium Studiox ដែលជាភ្នាក់ងារគ្រប់គ្រងតារាសម្តែង Song Joong-ki បានឆ្លើយតបយ៉ាងប្រុងប្រយ័ត្នថា “យើងមិនអាចបញ្ជាក់អ្វីក្រៅពីការពិតដែលថាពួកគេកំពុងទាក់ទងគ្នាឡើយ” ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖តារាសម្ដែង Song Joong-ki កំពុងមានស្នេហាជាមួយស្រ្តីជនជាតិអង់គ្លេសម្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម