Connect with us

ព័ត៌មានអន្ដរជាតិ

សេចក្តីរាយការណ៍៖ ឥណ្ឌា គ្រោងដាក់ពង្រាយមីស៊ីលផ្លោងជាង ១០០គ្រាប់នៅព្រំដែនជាប់ចិន និងប៉ាគីស្ថាន

បានផុស

នៅ

យោងតាមទីភ្នាក់ងារសារព័ត៌មាន ANI បានឲ្យដឹងថា ប្រទេសឥណ្ឌា មានបំណងដាក់ពង្រាយ មីស៊ីលផ្លោងជាង១០០គ្រាប់ នៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសចិន និងប៉ាគីស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍នេះកើតឡើង បន្ទាប់ពីមានការអះអាងរបស់ទីក្រុងញូវដែលី អំពីការប៉ះទង្គិចគ្នារវាងកងទ័ពឥណ្ឌា និងចិន នៅក្នុងតំបន់ដែលមានជម្លោះនៃជួរភ្នំហិមាល័យកាលពីដើមខែនេះ។

ប្រភពការពារជាតិជាន់ខ្ពស់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា “កិច្ចប្រជុំកម្រិតខ្ពស់ នៃក្រសួងការពារជាតិបានសម្រេចផ្តល់មីស៊ីលប្រហែល១២០គ្រាប់ សម្រាប់កងកម្លាំងប្រដាប់អាវុធ ហើយដាក់ពង្រាយនៅតាមព្រំដែន”។

យោង​តាម ANI, អាវុធ​ដែលនឹងដាក់ពង្រាយទាំងនោះគឺជា មីស៊ីលប្រភេទ Pralay ដែល​ផលិត​ក្នុង​ស្រុក។ មីស៊ីល​ផ្លោង​រយៈ​ចម្ងាយជិតជា​យុទ្ធសាស្ត្រ​នេះ ត្រូវបាន​យោធា​ឥណ្ឌា ​សាកល្បង​ដោយ​ជោគជ័យ​​កាលពី​មួយ​ឆ្នាំមុន។

មីស៊ីលប្រភេទនេះ មានសមត្ថភាពវាយប្រហារគោលដៅក្នុងចម្ងាយពី ១៥០ ទៅ ៥០០ គីឡូម៉ែត្រ ហើយប្រព័ន្ធការពារដែនអាកាសពិបាកស្ទាក់ចាប់ណាស់ ដោយសារតែវាផ្លាស់ប្តូរទិសដៅអំឡុងពេលហោះហើរ។

ប្រទេសជិតខាង និងជាគូប្រជែងភូមិសាស្ត្រនយោបាយរបស់ឥណ្ឌា គឺចិន និងប៉ាគីស្ថាន ដែលជាមហាអំណាចនុយក្លេអ៊ែរ គឺសុទ្ធតែមានមីស៊ីលផ្លោងនៅក្នុងឃ្លាំងអាវុធរបស់ពួកគេ។ ប្រទេសឥណ្ឌាក៏មានព្រំប្រទល់ជាប់ នេប៉ាល់ ប៊ូតង់ បង់ក្លាដែស និងមីយ៉ាន់ម៉ាផងដែរ។

កាលពីដើមខែធ្នូ ក្រសួងការពារជាតិទីក្រុងញូវដែលីបាននិយាយថា មានការប៉ះទង្គិចគ្នាមួយប្រាវ រវាងឆ្មាំព្រំដែនឥណ្ឌា និងចិននៅរដ្ឋ Arunachal Pradesh ក្នុងតំបន់ភ្នំហិមាល័យ។ ក្រសួងនិយាយថា ឧបទ្ទវហេតុនោះ បណ្តាលឲ្យកងកម្លាំងឥណ្ឌាចំនួន៦នាក់រងរបួស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Free Press Kashmir

ចុចអាន៖ ឥណ្ឌា ដាក់ពង្រាយទាហាន ច្រើនបំផុតមិនធ្លាប់មាន នៅព្រំដែនជម្លោះជាមួយ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម