ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ដាក់ពង្រាយទាហាន ច្រើនបំផុតមិនធ្លាប់មាន នៅព្រំដែនជម្លោះជាមួយ ចិន
រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subraanyam Jaishankar បានប្រកាសថា ប្រទេសរបស់លោកបានដាក់ពង្រាយទាហានក្នុងចំនួនកំណត់ត្រា មិនធ្លាប់មាន នៅតាមព្រំដែនជាមួយប្រទេសចិន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដាក់សម្ពាធឲ្យទីក្រុងប៉េកាំង កាត់បន្ថយភាពតានតឹងនៅក្នុងតំបន់។

លោកបានកត់សម្គាល់ថា វិធានការនេះកើតឡើង បន្ទាប់ពីប្រទេសចិន បង្កើនវត្តមានរបស់ខ្លួនយ៉ាងច្រើននៅតាមព្រំដែនជម្លោះ ចាប់តាំងពីឆ្នាំ២០២០មក។
កងទ័ពចិន និងឥណ្ឌា បានប៉ះទង្គិចគ្នានៅរដ្ឋ Arunachal Pradesh ភាគឦសានប្រទេសឥណ្ឌាកាលពីថ្ងៃទី០៩ខែធ្នូ ដែលនោះជាការប៉ះទង្គិចគ្នាលើកដំបូងរវាងរដ្ឋអាស៊ីប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំង២ ក្នុងរយៈពេលជិត២ឆ្នាំ។ ការប៉ះទង្គិចគ្នានោះ មិនអូសបន្លាយយូរប៉ុន្មានទេ ដោយសារភាគីទាំងសងខាង បានរំសាយគ្នាយ៉ាងឆាប់រហ័ស ប៉ុន្តែមានទាហាន៣នាក់ រងរបួសស្រាល។

ក្រសួងការពារជាតិឥណ្ឌា អះអាងថា ការប្រយុទ្ធគ្នានោះ គឺបង្កឡើងដោយកងទ័ពចិន ដែលបានប៉ុនប៉ងឆ្លងកាត់ព្រំដែនហិមាល័យមានជម្លោះ ហើយបានចោទប្រកាន់ទីក្រុងប៉េកាំងថា ព្យាយាមផ្លាស់ប្តូរស្ថានភាពក្នុងតំបន់នោះ ជាឯកតោភាគី។
គួរបញ្ជាក់ថា ព្រំដែនហិមាល័យ ប្រវែងជិត ៣៥០០គីឡូម៉ែត្រ គឺជាចំណុចជម្លោះរវាងរដ្ឋអាស៊ីទាំងពីរអស់រយៈពេលជាយូរមកហើយ។

នៅឆ្នាំ១៩៦២ ចិននិងឥណ្ឌាបានប្រយុទ្ធគ្នា ក្នុងសង្គ្រាមទ្រង់ទ្រាយធំដើម្បីគ្រប់គ្រងតំបន់ ដែលទីក្រុងប៉េកាំងទាមទារទាំងស្រុង និងចាត់ទុកជាផ្នែកមួយនៃតំបន់ទីបេ។
ការប្រយុទ្ធគ្នាដោយដៃ បានផ្ទុះឡើងនៅតាមខ្សែបន្ទាត់ក្នុងឆ្នាំ២០២០ បន្ទាប់ពីប្រទេសចិន ជំទាស់ទៅនឹងការស្ថាបនាផ្លូវរបស់ឥណ្ឌានៅក្នុងទឹកដីដែលខ្លួនទាមទារ។ ឥណ្ឌា និយាយថា ខ្លួនបានបាត់បង់ទាហានប្រហែល ២០ នាក់ ខណៈចិន អះអាងថា បាត់បង់ ៤ នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


