KPT+
ក្រសួងសុខាភិបាល មិនមានផែនការរឹតបន្តឹងទៅលើជនជាតិចិន ចូលមកកម្ពុជាទេ
ថ្មីៗនេះបន្ទាប់ពីរដ្ឋាភិបាលចិនបានបោះបង់ចោលការអនុវត្តវិធានការហ្សេរ៉ូកូវីដ និងលែងតម្រូវឱ្យជនបរទេសធ្វើចត្តាឡីស័ករួចមក បានធ្វើឱ្យអត្រាឆ្លងនៅប្រទេសចិនបានហក់ឡើង។ ក្នុងនោះមានប្រទេសខ្លះដូចជា ជប៉ុនបានរឹតបន្តឹងការចេញចូលរបស់ជនជាតិចិនចូលមកប្រទេសខ្លួន ដោយតម្រូវឱ្យធ្វើចត្តាឡីស័កផងដែរ។ ចំណែកក្រសួងសុខាភិបាលកម្ពុជា មិនទាន់មានគោលការណ៍រឹតបន្តឹងទៅលើជនជនជាតិចិនចូលមកប្រទេសកម្ពុជានៅឡើយទេ ពោលគឺអនុវត្តដូចជនបរទេសឯទៀត។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជា ប្រធាន នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានមានប្រសាសន៍ នៅរសៀលថ្ងៃទី២៨ ធ្នូនេះថា រហូតមកដល់ពេលនេះ ក្រសួងនៅតែអនុវត្តគោលការណ៍ចាស់ដដែល មិនមានអ្វីប្រែប្រួលនោះទេ។ ចំណែកជនជាតិចិនចូលមកកម្ពុជាក៏អនុវត្តដូចជនបរទេសផ្សេងៗទៀតដែរ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបន្តថា អង្គការសុខភាពពិភពលោកនៅតែចាត់ទុកជំងឺកូវីដ-១៩ ជាជំងឺរាតត្បាតជាសាកនៅឡើយ។ ដូចនេះប្រជាពលរដ្ឋកម្ពុជា ពិសេសកុមារអាយុក្រោម ៥ឆ្នាំ មនុស្សចាស់អាយុលើសពី ៦៥ឆ្នាំ និងអ្នកដែលមានជំងឺប្រចាំកាយរ៉ាំរ៉ៃក្នុងខ្លួនដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺរលាកក្រពះ ជំងឺរលាកពោះវៀនសូមពាក់ម៉ាស និងនៅឱ្យឆ្ងាយដាច់ដោយឡែកពីគេ ដើម្បីបង្ការកុំឱ្យមានជំងឺផ្តាសាយធំ ឬជំងឺកូវីដ-១៩ ព្រោះថា ពេលឆ្លងជំងឺទាំងនេះវាអាចវិវត្តន៍ទៅរកសភាពជំងឺធ្ងន់ធ្ងរបាន ពិសេសត្រូវអនុវត្តវិធានការ ៣កុំ និង ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានណែនាំដល់មន្ត្រីចត្តាឡីស័កនៅទូទាំងប្រទេស ក៏ដូចជាក្រុមឆ្លើយតបបន្ទាន់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងពង្រឹងការតាមដានអ្នកដំណើរចេញចូលតាមច្រកព្រំដែននានា ហើយក្នុងករណីនៅកន្លែងណាមួយមានករណីជំងឺគ្រុនក្ដៅ ឬផ្តាសាយច្រើនខុសពីធម្មតា ត្រូវចុះស្រាវជ្រាវជាបន្ទាន់ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលា កុំឱ្យមានការរាលដាលជាបន្តទៀត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


