ព័ត៌មានអន្ដរជាតិ
លោក Zelensky ប្រកាសថា អ៊ុយក្រែន ជាមេដឹកនាំ ពិភពលោកសេរី (មានវីដេអូ)
នៅក្នុងសុន្ទកថាទៅកាន់សភាប្រចាំឆ្នាំ លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថា ប្រទេសអ៊ុយក្រែនបានក្លាយជា “មេដឹកនាំមួយនៃពិភពលោកសេរី”។

លោកបានប្រាប់សភាអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍ទី២៩ខែធ្នូនេះថា “យើងបានជួយលោកខាងលិចឲ្យរកឃើញខ្លួនឯងម្តងទៀត។ នៅទីនោះ គ្មាននរណាខ្លាចរុស្ស៊ីទៀតទេ”។
ស្របពេលជាមួយគ្នានោះ លោកបានជំរុញឲ្យមានកំណែទម្រង់ដល់អង្គការអន្តរជាតិដែលមានស្រាប់។ ពួកគេត្រូវតែធានាសន្តិភាព បង្កើតតុលាការសម្រាប់ប្រទេសរុស្ស៊ី និងការធានាសន្តិសុខថ្មីសម្រាប់អ៊ុយក្រែន។

លោក Zelensky និយាយថា អ៊ុយក្រែនកំពុងឈានទៅរកការទទួលជ័យជម្នះ ដែលមនុស្សគ្រប់ជំនាន់កំពុងស្រមៃចង់បាន បើទោះបីជារុស្ស៊ី វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួនក៏ដោយ។ លោកកត់សម្គាល់ថា កងទ័ពអ៊ុយក្រែន ដណ្តើមយកបានក្រុងនិងភូមិជាង ១៨០០មកវិញហើយ រីឯចំនួនផ្កាយរណប Starlink ដែលធ្វើការដើម្បីផលប្រយោជន៍របស់អ៊ុយក្រែន នឹងឈានដល់ ៣០ ០០០ ក្នុងពេលឆាប់ៗនេះ។
លោក Zelensky បន្តថា គោលដៅចម្បងគឺដណ្តើមមកវិញនូវបូរណភាពទឹកដីរបស់អ៊ុយក្រែន និងការរំដោះអ្នកទោសសង្គ្រាមទាំងអស់។
ការស្ដារអ៊ុយក្រែនក្រោយសង្គ្រាម នឹងក្លាយជាគម្រោងសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប។ ទឹកដីទាំងមូលត្រូវតែយកមកវិញ ហើយអាទិភាពនឹងត្រូវបានផ្តល់ទៅឲ្យក្រុមហ៊ុនទាំងឡាយណា ដែលធ្វើការនៅអ៊ុយក្រែនក្នុងអំឡុងពេលសង្រ្គាម ហើយការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួន គឺជាគោលដៅមួយផ្សេងទៀត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AA
ចុចអាន៖ រុស្ស៊ី ទស្សន៍ទាយថា ឆ្នាំក្រោយ លោកខាងលិចនឹងផ្ទុះសង្គ្រាម ហើយ Elon Musk ក្លាយជាប្រធានាធិបតីអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


