ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់ស្រោចមីស៊ីលជាង ១២០ គ្រាប់លើ អ៊ុយក្រែន
លោក Mykhailo Podolyak ជំនួយការកំពូលរបស់ប្រធានាធិបតីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីបានបាញ់មីស៊ីលជាង ១២០ គ្រាប់លើប្រទេសនេះ ចំពេលមានការវាយឆ្មក់តាមអាកាសនៅទូទាំងប្រទេស ។

លោក Podolyak បានសរសេរនៅលើបណ្ដាញ Twitter ថា “រុស្ស៊ីបានបាញ់កាំជ្រួចមីស៊ីលច្រើនជាង ១២០ គ្រាប់មកលើអ៊ុយក្រែន ហើយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងសម្លាប់ជនស៊ីវិលយ៉ាងច្រើនផងដែរ” ។
ជំនួយការប្រធានាធិបតីរូបនេះបញ្ជាក់ទៀតថា “យើងកំពុងរង់ចាំសំណើបន្ថែមពីអ្នករក្សាសន្តិភាពអំពីការតាំងទីលំនៅដោយសន្តិភាព ក៏ដូចជាការធានាសុវត្ថិភាពសម្រាប់ប្រទេសរបស់យើងពីការបង្កហេតុទាំងអស់ បន្ទាប់ពីការបាញ់ស្រោចមីស៊ីលឥតឈប់ឈរនេះ” ។

ទន្ទឹមនោះ ក្រៅពីទីក្រុងកៀវ ក៏មានទីក្រុងផ្សេងៗទៀតផងដែរដូចជា ទីក្រុង Odesa, ទីក្រុង Lviv, ទីក្រុង Kharkiv, ទីក្រុង Zhytomyr, ទីក្រុង Mykolaiv និងទីក្រុង Kryvyi Rih បានរាយការណ៍ពីការផ្ទុះ ក្រោយការបាញ់ស្រោចមីស៊ីលនេះ ។
ការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសបានបន្លឺឡើងក្នុងប្រទេសអ៊ុយក្រែនស្ទើរតែជារៀងរាល់ថ្ងៃ ដោយសារតែការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលបានកំណត់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងថាមពលរបស់ប្រទេស ។ ការវាយប្រហារបែបនេះបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីការបំផ្ទុះបំផ្លាញស្ពាន Kerch ដ៏សំខាន់របស់រុស្ស៊ីទៅកាន់ឧបទ្វីបគ្រីមៀរកាលពីខែតុលា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


