ព័ត៌មានអន្ដរជាតិ
អ្នកការទូតកំពូលរបស់ចិន អំពាវនាវឲ្យមាន ការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយ អាមេរិក
ចិន និងសហរដ្ឋអាមេរិក ត្រូវតែបន្តកិច្ចសន្ទនាជាជាងការប្រឈមមុខដាក់គ្នា និងចៀសវាងកំហុសឆ្គងដែលបានសាងក្នុងអំឡុងសង្គ្រាមត្រជាក់។ នេះបើតាមសម្តីអ្នកការទូតកំពូលរបស់ចិនគឺលោក Wang Yi នៅថ្ងៃអាទិត្យទី០១ខែមករា ក្នុងការនិយាយជាសាធារណៈលើកដំបូង ចាប់តាំងពីគាត់ ត្រូវបានតែងតាំងជាប្រមុខ ការិយាល័យកិច្ចការបរទេសរបស់គណបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច។

លោក Wang ត្រូវបានជំនួសតំណែងជារដ្ឋមន្ត្រីការបរទេស កាលពីថ្ងៃសុក្រដោយអតីតឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិកលោក Qin Gang ប៉ុន្តែលោកត្រូវបានគេរំពឹងយ៉ាងខ្លាំងថា នឹងទទួលបានតួនាទីដ៏លេចធ្លោនៅក្នុងគោលនយោបាយការបរទេស បន្ទាប់ពីការឡើងឋានៈក្នុងខែតុលា ទៅកាន់ការិយាល័យនយោបាយរបស់គណបក្សកុម្មុយនិស្ត ដែលជាស្ថាប័នធ្វើការសម្រេចចិត្តកំពូលរបស់ប្រទេស។
នៅក្នុងអត្ថបទ “ស្វែងរកការពិត” ដែលចេញផ្សាយដោយកាសែតផ្លូវការរបស់បក្ស លោក Wang បានជំរុញឲ្យប្រទេសធំៗ ធ្វើជាគំរូ ពេលមានការប្រឈមមុខនឹងបញ្ហានានា។ លោកនិយាយបែបនេះ ដោយលើកឡើងពីកិច្ចសហប្រតិបត្តិការរឹងមាំរវាងចិនជាមួយរុស្ស៊ីក្នុងឆ្នាំ២០២២។

លោកសរសេរថា “ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ យើងបានរិះរកវិធីត្រឹមត្រូវសម្រាប់ប្រទេសធំទាំងពីរគឺ ចិន និងសហរដ្ឋអាមេរិក ក្នុងការចុះសម្រុងគ្នា។ ប្រទេសទាំងពីរគួរតែបង្កើតវិធីនៃការចុះសម្រុងគ្នា ជាមួយនឹងការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយនាំទំនាក់ទំនងចិន-អាមេរិក ត្រឡប់មកវិញនៅលើផ្លូវដ៏ត្រឹមត្រូវនៃសុខភាព និងស្ថិរភាព”។
អាណត្តិរបស់លោក Wang ជារដ្ឋមន្ត្រីការបរទេស បានជួបប្រទះការកើនឡើងភាពតានតឹងខ្លាំងក្លារវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន លើបញ្ហាជាច្រើន រាប់ចាប់ពីពាណិជ្ជកម្មរហូតដល់កោះតៃវ៉ាន់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចិន តែងតាំង រដ្ឋមន្ត្រីការបរទេសថ្មី ជំនួសលោក Wang Yi
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


