Connect with us

កីឡា

៤ប្រទេសចូលរួម ព្រឹត្តការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ នាសប្តាហ៍ក្រោយ នៅមណ្ឌលគីរី

បានផុស

នៅ

ដោយមានកិច្ចសហការ រវាងរដ្ឋបាលខេត្តមណ្ឌលគីរី រៀបចំដោយក្លឹប OFF ROAD គោព្រៃមណ្ឌលគីរី​ ​គាំទ្រដោយក្លឹបមហាគ្រួសាររថយន្ត Off Road កម្ពុជា និងសហព័ន្ធកីឡាយានយន្តកម្ពុជា ព្រឹត្តការណ៍ប្រណាំង រថយន្តសន្តិភាព ឆ្នាំ២០២៣ គ្រោងរៀបចំ នាថ្ងៃទី១៣ ដល់១៥មករាខាងមុខនេះ នៅទីលាន ១២ ម៉ូទ័រផាក ដោយមានប្រទេសចំនួន៤ ចូលរួមប្រកួតប្រជែង។

បើយោងតាម លោក ព្រំ រស្មី ប្រធានគណៈកម្មាការរៀបចំការប្រកួត  ថាការប្រកួតនេះមាន កីឡាករប្រណាំងរថយន្ត Off Road ជាតិនិងអន្តរជាតិ ចុះឈ្មោះចំនួន៦៦នាក់ មកពី៤ប្រទេសរួមមាន៖ ថៃ វៀតណាម ឡាវ និងកម្ពុជាម្ចាស់ផ្ទះ ដើម្បីអបអរការសម្ភោធទីលានស្តង់ដាអន្តរជាតិធំជាងគេនៅកម្ពុជា គឺទីលាន ១២ ម៉ូទ័រផាក ដែលសាងសង់លើផ្ទៃដីទំហំ ៩៣ហិចតា នាខេត្តប៉ែកឦសាន្ត នៃប្រទេសកម្ពុជា ជាមួយនឹងការប្រកួតកីឡាផ្សេងៗទៀតផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតរថយន្ត Off Road នេះ ចែកចេញជា៣ Class មាន Class A សម្រាប់កីឡាករជំនាញ (Hard core),Class B កីឡាករមធ្យម (light core)និង Class  C សម្រាប់កីឡាករចូលរួមដំបូង (Overland) ។ ហើយសម្រាប់ Class A មានអ្នកចុះឈ្មោះច្រើនរហូតជាង៣០រថយន្ត រីឯ Class B និង C មានជាង១០រថយន្តប៉ុណ្ណោះ។

លោក ព្រំ រស្មី ក៏បានស្នើអោយគ្រួសាររថយន្ត Off Road ទាំងអស់ចូលរួមអោយបានគ្រប់ៗគ្នា ទៅតាមប្រភេទរថយន្ត និង Class ដែលគណៈកម្មការរៀបចំ កុំអោយមានការបារម្មណ៍ រថយន្តធម្មតា មិនទាន់កែច្នៃក៏អាចប្រណាំងបាននៅ Class C , ចំនែកឯរថយន្តកែរច្នៃកម្រិតមធ្យម ប្រណាំងនៅ  Class B កម្រិតមធ្យមដូចគ្នា រីឯកីឡាករខ្លាំងៗ ប្រណាំងជាមួយកីឡាករកម្រិតអន្តរជាតិ នៅ Class A  ដើម្បីប្រជែងយកពានរង្វាន់ការប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ១២ ម៉ូទ័រផាក គឺជាទីលានធំជាងគេ និងលេខ១ នៅកម្ពុជា មានផ្លូវប្រណាំងបែបធម្មជាតិ និងផ្លូវបែបកែច្នៃ និងមានផ្លូវជាង១០ខ្សែដែលអាចប្រណាំងបាន គ្រប់ស្ថានភាពផ្លូវ គ្រប់រស់ជាតិ ថ្ម ទឹក ភក់ជាដើម ។ចំពោះព្រឹត្តការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ ក៏មានការប្រណាំងម៉ូតូ Super Cross និងប្រណាំងរថយន្ត Rally ផងដែរ។ អ្វីដែលកាន់តែពិសេសទៀតនោះ កីឡាករដែលទទួលបានជ័យលាភីលេខ១ ទាំងអស់ នឹងក្លាយជាអគ្គរាជទូតសុច្ឆន្ទៈ របស់ទីលាន ១២ ម៉ូទ័រផាក ជាមួយនឹងប្រាក់ឧបត្ថម្ភ អមនឹងពានរង្វាន់១ និងប្រាក់លើកទឹកចិត្តមួយចំនួន ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម