Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចស្រាវជ្រាវឃាត់រថយន្ត១គ្រឿង លួចដឹកស្លាបមាន់បង្កក៥២៨គីឡូក្រាម ពីប្រទេសថៃ

បានផុស

នៅ

បន្ទាយមានជ័យ​ ៖ កម្លាំងសមត្ថកិច្ចចម្រុះក្នុងនោះ មានកម្លាំង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងការិយាល័យផលិតកម្ម បសុព្យាបាល ខេត្តបន្ទាយមានជ័យ និង កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដឹកនាំដោយ លោក វរសេនីយ៍ឯក រស់ អៀមនាយការិយាល័យ  បានចុះធ្វើការស្រាវជ្រាវឈានទៅដល់ឃាត់បានរថយន្ត១គ្រឿងម៉ាក Toyota Camry រថយន្តនេះបានលួចដឹកស្លាបមាន់បង្កកចំនួន៥២៨គីឡូក្រាម ដឹកចេញពីប្រទេសថៃ ចូលមក ខេត្តបន្ទាយមានជ័យ តាមច្រករបៀងត្រង់ចំណុចលើផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីចំរុះដែលចាប់ផលិតផលសាច់បង្កខាងលើ បានប្រាប់អ្នកយកព័ត៌មានថា ផលិតផលទាំងអស់នេះ ត្រូវបានឈ្មួញកម្ពុជា និងថៃ បានឃុបឃិតគ្នាលួចដឹកសាច់បង្កកទាំងអស់នេះតាមរថយន្ត camry រួចនាំចូលតាមច្រករបៀងម៉ាឡៃចូលមក ខេត្តបន្ទាយមានជ័យ ក្រោយពីឃាត់រថយន្តរួចហើយឆែកក្នុងរថយន្តបានរកឃើញសាច់បង្កកប្រភេទស្លាបមាន់ មានចំនួន៥២៨ គីឡូក្រាម ម្ចាស់រថយន្ត ជាអ្នកបើកដឹកស្លាបមាន់បង្កកនោះឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបាត់រថយន្តដែលដឹកសាច់ស្លាបមាន់បង្កក ត្រូវបានយកមករក្សាទុកនៅកន្លែងមានសុវត្ថិភាព។

លុះនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ មានការដឹកនាំសម្របសម្រួលនីតិវិធី ពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមានការចូលរួមពី មន្ត្រីជំនាញនៃការិយាល័ផលិតកម្ម និងបសុព្យាបាល ខេត្តបន្ទាយមានជ័យ បានបន្តនីតិវិធីយកសាច់មាន់បង្កកទាំង៥២៨គីឡូក្រាម ដុតកម្ទេចចោលនៅ នៅចំណុចដីឡូត៍ ក្នុងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំណែករថយន្តដឹកសាច់បង្កកនោះយកមកធ្វើតាមនីតិវិធីច្បាប់៕

ដោយ ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម