ព័ត៌មានអន្ដរជាតិ
លោក ត្រាំ រិះគន់អង្គការណាតូខ្លាំងៗ ក្រោយហេតុការណ៍បាញ់ប្រហារ ក្នុងពិធីជប់លៀងសេតវិមាន
ក្រោយកើតហេតុការណ៍បាញ់ប្រហារដ៏រន្ធត់មួយនៅក្នុងពិធីជប់លៀងអាហារពេលល្ងាចជាមួយក្រុមអ្នកឆ្លងឆ្លើយព័ត៌មានសេតវិមានកាលពីថ្ងៃចុងសប្ដាហ៍មុន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃទៅលើអង្គការណាតូ ដែលជាសម្ព័ន្ធមិត្តយោធាដ៏សំខាន់របស់អាមេរិក។

បើតាមការផ្សាយរបស់សារព័ត៌មាន ANI នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នេះ លោក ត្រាំ បានសម្តែងការខកចិត្តយ៉ាងខ្លាំង ដោយលើកឡើងថា នៅពេលដែលលោកស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បែបនេះ ក្រុមសម្ព័ន្ធមិត្តទាំងនោះបែរជាមិនបានបង្ហាញវត្តមាន ឬផ្តល់ជំនួយអ្វីដល់លោកឡើយ។ លោកបានប្រើសម្តីធ្ងន់ៗថា «ពួកគេមិនបាននៅទីនោះទេ» ដែលនេះចង់សំដៅទៅលើការខ្វះខាតការយកចិត្តទុកដាក់ពីសំណាក់ក្រុមប្រទេសជាសមាជិកណាតូ ចំពោះរូបលោក និងសហរដ្ឋអាមេរិក។
ការរិះគន់នេះមិនមែនជារឿងថ្មីឡើយសម្រាប់លោក ត្រាំ ព្រោះកន្លងមក លោកតែងតែយល់ថា ប្រទេសជាច្រើនក្នុងអង្គការណាតូ ហាក់ដូចជាកំពុងកេងចំណេញពីអាមេរិក ដោយមិនបានចំណាយថវិកាការពារជាតិឲ្យបានគ្រប់គ្រាន់ តាមការព្រមព្រៀង។ ប៉ុន្តែលើកនេះ លោកបានយកហេតុការណ៍បាញ់បោះ ដែលទើបតែបង្កការភ្ញាក់ផ្អើលដល់ពិភពលោក មកធ្វើជាឧទាហរណ៍ ដើម្បីបញ្ជាក់ថា សម្ព័ន្ធមិត្តទាំងនេះមិនបានឈរនៅក្បែរលោក ក្នុងគ្រាអាសន្ននោះឡើយ។
ទោះបីជាមានការថ្កោលទោសពីសំណាក់មេដឹកនាំពិភពលោកជាច្រើនចំពោះអំពើហិង្សានេះក៏ដោយ ក៏សម្តីរបស់លោក ត្រាំ បានធ្វើឲ្យកម្តៅនយោបាយរវាងអាមេរិក និងបណ្តាប្រទេសអឺរ៉ុបកាន់តែឡើងកម្តៅខ្លាំងជាងមុន។ លោកនៅតែបន្តជំហរតឹងរ៉ឹងរបស់ខ្លួន ដោយទាមទារឲ្យមានការផ្លាស់ប្តូររបៀបធ្វើការរបស់អង្គការណាតូ ដើម្បីឲ្យមានភាពយុត្តិធម៌សម្រាប់អាមេរិក។ ការលើកឡើងរបស់លោក ត្រាំ បានក្លាយជាប្រធានបទដ៏ក្តៅគគុក ដែលមហាជនកំពុងតាមដានយ៉ាងខ្លាំងថា តើទំនាក់ទំនងរវាងអាមេរិក និងសម្ព័ន្ធមិត្តនឹងទៅជាយ៉ាងណានៅថ្ងៃខាងមុខ៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


