ព័ត៌មានអន្ដរជាតិ
លោក Trump ត្រូវបានតែងតាំងជាប្រធានសភា អាមេរិក (មានវីដេអូ)
លោក Matt Gaetz សមាជិកសភាមកពីគណបក្សសាធារណរដ្ឋបានតែងតាំងអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ជាផ្លូវការឲ្យដឹកនាំសភាតំណាងរាស្រ្ត ខណៈដែលសមាជិកទាំងនោះបានបរាជ័យក្នុងការជ្រើសរើសប្រធានសភាជាលើកទី ១១ ជាប់ៗគ្នា ។

លោក Gaetz បានសរសេរនៅលើបណ្ដាញ Twitter បន្ទាប់ពីបានតែងតាំងអតីតប្រធានាធិបតីអាមេរិកទី ៤៥ ក្នុងអំឡុងពេលបោះឆ្នោតសភាថា “ខ្ញុំបោះឆ្នោតជូនលោក Donald Trump ជាប្រធានសភា ។ នេះជាការផ្លាស់ប្ដូរមួយ ពីព្រោះរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកមិនបានបញ្ជាក់ថា ប្រធានសភាត្រូវតែមានកៅអីក្នុងសភានោះទេ ដោយសារកន្លងមកមានតែសមាជិកដែលអង្គុយក្នុងសភាប៉ុណ្ណោះដែលត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធានសភា” ។
គណបក្សសាធារណរដ្ឋដែលបានកាន់កាប់សភាឡើងវិញ អំឡុងការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងខែវិច្ឆិកា បាននឹងកំពុងព្យាយាមរកអ្នកជំនួសតំណែងលោកស្រី Nancy Pelosi មកពីបក្សប្រជាធិបតេយ្យ ជាប្រធានសភា ដោយសារតែសមាជិកសភាមកពីគណបក្សសាធារណរដ្ឋចំនួន ២០ បានបដិសេធមិនគាំទ្រលោក Kevin McCarthy សម្រាប់តំណែងនេះ ដោយបោះឆ្នោតឲ្យបេក្ខជនផ្សេងទៀតជំនួសវិញ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Trump ខ្លួនគាត់ផ្ទាល់ក៏បានគាំទ្របេក្ខភាពប្រធានសភារបស់លោក McCarthy ផងដែរ ដោយជំរុញឲ្យសមាជិកសភាមកពីគណបក្សសាធារណរដ្ឋបោះឆ្នោតឲ្យលោក McCarthy ធ្វើជាប្រធានសភា ដើម្បីបិទបញ្ចប់បញ្ហាដែលមិនធ្លាប់កើតមានក្នុងរយៈពេល ១៦០ ឆ្នាំ ក៏ដូចជាកុំឲ្យមានភាពអាម៉ាស់ក្នុងគណបក្សផងដែរ ។
គួរបញ្ជាក់ថា ដើម្បីក្លាយជាប្រធានសភា បេក្ខជនម្នាក់ ត្រូវទទួលបានសំឡេងឆ្នោតច្រើនជាងពាក់កណ្តាលនៃអ្នកតំណាងចំនួន ៤៣៥ របស់សភា ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ក្រុមកូនស្ដេចគ្រឿងញៀន El Chapo កំពុងបង្កការបង្ហូរឈាមសម្លាប់មនុស្ស ២៩ នាក់ (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


