ជីវិតកម្សាន្ដ
BLACKPINK ចាយលុយមិនតិចទេ លើយន្តហោះឯកជនជិះមកប្រគំតន្ត្រីនៅ ថៃ
ក្រុមតារាចម្រៀងស្រីលំដាប់កំពូល BLACKPINK បានរៀបចំដំណើរការប្រគំតន្ត្រីទេសចរណ៍អាស៊ីដោយចាប់ផ្តើមនៅប្រទេសថៃ ជាមួយគ្នានេះពូកគេធ្វើដំណើរជាមួយយន្តហោះឯកជន Embraer Lineage 1000 ។

យោងទៅតាម គេហៈទំព័រ Wing tips បានបង្ហាញការហោះហើររបស់ក្រុមនារី BLACKPINK ធ្វើដំណើរលើយន្តហោះឯកជនដ៏ប្រណីត Embraer Lineage 1000 ដែលយន្តហោះនេះជាកម្មសិទិ្ធរបស់ក្រុមហ៊ុនអាកាស ចរណ៍អាល្លឺម៉ង់ Air Hamburg ដែលចេញដំណើរពីព្រលានយន្តហោះ Gimpo ប្រទេសកូរ៉េខាងត្បូងទៅកាន់ប្រទេសថៃដោយជោគជ័យ។

យន្តហោះឯកជនដ៏ប្រណីត Embraer Lineage 1000 ត្រូវបានគេរាយការណ៍ថា មានតម្លៃកក់ជើងហោះហើរថ្លៃដោយចាប់ផ្តើមពីប្រហែល ១៣,៥០០ ដុល្លារក្នុងការហោះមួយម៉ោង ហើយអត្រាជួលមួយម៉ោងមិនរាប់បញ្ចូលពន្ធប្រេងឥន្ធនៈទេ។

ជាមួយគ្នានេះ ក៏មានថ្លៃផ្សេងទៀតដូចជាការប្រែប្រួលអាស្រ័យទៅលើឆ្នាំផលិត/ម៉ូដែលយន្តហោះ កាលវិភាគ ផ្លូវធ្វើដំណើរ អ្នកដំណើរ និងឥវ៉ាន់សរុប។ នេះរាប់បញ្ចូលទាំងថ្លៃ ប្រេងឥន្ធនៈ បុគ្គលិក និងការថែទាំជាដើមទូទៅគឺ ៥៣ លានដុល្លារដែលជាតម្លៃក្នុងការហោះហើរ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖អ្នកគាំទ្របារម្ភ Jennie ក្រោយកាំជ្រួចបាញ់ចំនាងពេលកំពុងប្រគំតន្ត្រី នៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


