ព័ត៌មានអន្ដរជាតិ
WHO ជំរុញឲ្យអ្នកដំណើរពាក់ម៉ាស ដោយសារអូមីក្រុង ក្លាយពូជប្រភេទថ្មី
មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃពុធទី១១ខែមករានេះថា ប្រទេសនានា គួរតែពិចារណាលើការណែនាំឲ្យអ្នកដំណើរផ្លូវឆ្ងាយ ត្រូវពាក់ម៉ាស ដោយសារការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសកូវីដប្រភេទអូមីក្រុងក្លាយពូជចុងក្រោយបំផុត នៅសហរដ្ឋអាមេរិក។

មន្ត្រី WHO និងអឺរ៉ុបបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា នៅអឺរ៉ុប អូមីក្រុងក្លាយពូជប្រភេទ XBB.1.5 ត្រូវបានរកឃើញក្នុងចំនួនតិចតួច ប៉ុន្តែកំពុងកើនឡើង។
មន្ត្រីជាន់ខ្ពស់ផ្នែកសង្គ្រោះបន្ទាន់របស់ WHO ប្រចាំទ្វីបអឺរ៉ុប លោកស្រី Catherine Smallwood បាននិយាយថា អ្នកដំណើរគួរតែត្រូវបានណែនាំឲ្យពាក់ម៉ាសនៅតាមកន្លែងដែលមានហានិភ័យខ្ពស់ ដូចជាជើងហោះហើរផ្លូវឆ្ងាយជាដើម។ នេះគួរតែជាការណែនាំ ដល់អ្នកដំណើរដែលមកពីគ្រប់ទីកន្លែង ដែលមានការរីករាលដាលនៃការចម្លងជំងឺកូវីដ១៩។

មន្ត្រីសុខាភិបាលនិយាយថា អូមីក្រុងក្លាយពូជ XBB.1.5 ដែល WHO ប្រកាសថាជាប្រភេទវីរុសឆ្លងលឿនជាងគេបំផុតលើពិភពលោកគិតមកទល់ពេលនេះ គឺទទួលខុសត្រូវចំនួន ២៧,៦% នៃករណីកូវីដនៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី០៧ខែមករាឆ្នាំ២០២៣។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនច្បាស់ទេថាតើ XBB.1.5 នឹងបង្កឲ្យមានរលកនៃការឆ្លងជាសកលដែរឬក៏យ៉ាងណា។ អ្នកជំនាញនិយាយថា វ៉ាក់សាំងបច្ចុប្បន្ន នៅតែការពារពីការចេញរោគសញ្ញាធ្ងន់ធ្ងរ ការចូលព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ WHO ព្រមានថា XBB.1.5 ជាវីរុសកូវីដបំប្លែងខ្លួនក្លាយពូជ ឆ្លងខ្លាំងបំផុត មិនធ្លាប់ជួបសោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


