កីឡា
CR7 នឹងធ្វើជាប្រធានក្រុម Saudi All-Star XI ក្នុងការប្រកួតមិត្តភាពទល់នឹង Messi
Cristiano Ronaldo ត្រូវបានគេបញ្ជាក់ថា នឹងធ្វើជាប្រធានក្រុមសម្រាប់ Saudi All-Star XI ដែលនឹងត្រូវប៉ះ PSG ក្នុងការប្រកួតមិត្តភាពនៅថ្ងៃទី ១៩ ខែមករា។

នៅមុនការប្រកួតមិត្តភាពរបស់ Paris Saint-Germain នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃព្រហស្បតិ៍នេះ Cristiano Ronaldo ត្រូវបានបញ្ជាក់ថា ជាប្រធានក្រុមសម្រាប់ Saudi All-Star XI ដែលនឹងចូលទីលានប្រកួត ដោយមានកីឡាករចម្រុះមកពី Al-Nassr និង Al-Hilal។
ព័ត៌មានត្រូវបានបញ្ជាក់នៅក្នុង Twitter ដែលបានបង្ហោះចេញពីគណនីរបស់លោក Turki Al-Sheikh ប្រធានអាជ្ញាធរទូទៅសម្រាប់កិច្ចការកម្សាន្តរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលវីដេអូមួយត្រូវបានភ្ជាប់ដែលបង្ហាញពីម្ចាស់ជ័យលាភី Ballon d’Or ៥សម័យ ដែលទទួលបានខ្សែដៃប្រធាន និងអាវរបស់គេសម្រាប់ការប្រកួតមិត្តភាពថ្ងៃព្រហស្បតិ៍។
ការប្រកួតមិត្តភាពនៅថ្ងៃព្រហស្បតិ៍ នឹងក្លាយជាលើកទី ១ ដែល Messi និង Ronaldo ប៉ះគ្នាចាប់តាំងពីកីឡាករវ័យ ៣៧ ឆ្នាំ បានចាកចេញពីបាល់ទាត់អឺរ៉ុបទៅកាន់មជ្ឈិមបូព៌ា ហើយជាលើកដំបូងចាប់តាំងពីខែធ្នូ ឆ្នាំ ២០២០ នៅពេលដែល Ronaldo នៅរួមរស់ជាមួយ Juventus ហើយបានផ្ដួលក្រុម Barcelona ៣-០ នៅ Champions League។
អ្នកឈ្នះ Ballon d’Or ៥ សម័យរូបនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ ២០២៥ មានន័យថា ការប្រកួតមិត្តភាពកាលពីថ្ងៃព្រហស្បតិ៍អាចជាលើកចុងក្រោយដែលខ្លួនគេ និង Messi ត្រូវប៉ះគ្នា – នោះគឺប្រសិនបើក្លិប Al-Hilal មិនអាចល្បួង Messi ទៅអារ៉ាប៊ីសាអូឌីតបាន៕
ប្រភព ៖ goal.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


